អ្នកគាំទ្រសោកស្ដាយខ្លាំង ព្រោះរឿងថ្មីរបស់ Yang Mi មិនទាន់ចាក់ផ្សាយត្រូវគេកាត់ចោល ១០ភាគ
- 2021-12-20 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រសោកស្ដាយខ្លាំង ព្រោះរឿងថ្មីរបស់ Yang Mi មិនទាន់ចាក់ផ្សាយត្រូវគេកាត់ចោល ១០ភាគ
ទន្ទឹមនឹងកម្រងរូបភាពថ្មីត្រូវបានបញ្ចេញ ហ្វេនរបស់កំពូលតារាសម្ដែងស្រីចិន Yang Mi ក៏បង្ហាញការសោកស្ដាយមិនស្ទើរដែរ ក្រោយដឹងដំណឹងរឿងត្រូវគេកាត់ច្រើន។
កាលពីថ្ងៃទី ១៥ ខែធ្នូមុននេះ បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា ក្រុមការងាររបស់ខ្សែភាពយន្តភាគចិន She and Her Perfect Husband បានបញ្ចេញកម្រងរូបភាពក្រៅឆាកថ្មីរបស់ តួឯកទាំង២នៃរឿងគឺ តារាសម្ដែងស្រីចិន Yang Mi និង Xu Kai។
ទោះបីជាគ្រាន់តែជារូបសខ្មៅ និងមិនទាន់បានឆ្លងកាត់ការកាត់តអ្វីក៏ដោយ តែសម្រស់របស់តួឯកទាំង២ទទួលបានការចាប់អារម្មណ៍ខ្លាំង ទោះបីជាតួស្រីអាយុបងជិត ១០ឆ្នាំក៏ដោយ។ យ៉ាងណាក្ដី សប្បាយអរមិនទាន់បានប៉ុន្មានផង ស្រាប់តែទទួលបានដំណឹងមិនសប្បាយចិត្តថា រឿងភាគខាងលើ នឹងត្រូវកាត់ពី ៥០ភាគ ចុះនៅសល់ត្រឹម៤០ភាគវិញ ក្រោយពេលក្រសួងវាយតម្លៃឡើងវិញ។
ដំណឹងនេះបានប្រហារអារម្មណ៍ហ្វេនរបស់តួរឿង និស្ស័យស្នេហ៍ទេវតា៣ជាតិជាទម្ងន់ ត្បិតរឿងនេះបានចំណាយពេលជិតកន្លះឆ្នាំ តែត្រូវកាត់ច្រើនពេក។ ប្រភពមួយចំនួនបានឲ្យដឹងថា ដើមឡើយ រឿងខាងលើមានឈុតមនោសញ្ចេតនាច្រើន ដូចនេះហើយ ឈុតឆាកដែលត្រូវកាត់នេះក៏ជាឈុតផ្អែមល្ហែមនេះដែរ៕