សម្រស់ពេលមិនទាន់ មានក្រែមម្សៅរបស់បវកញ្ញាចក្រវាលថ្មី
- 2021-12-15 15:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ពេលមិនទាន់ មានក្រែមម្សៅរបស់បវកញ្ញាចក្រវាលថ្មី
រូបភាពមុខពិតធម្មជាតិទាំងស្រុងរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២១ ទទួលបានការចាប់អារម្មណ៍ក្រោយពេលត្រូវបានចុះផ្សាយ។ កាលពិពេលថ្មីៗនេះ ក្រោយពេលទទួលបានជ័យជម្នះពីបេក្ខនារី៧៩រូបដទៃទៀតមកពីគ្រប់ទីនៃពិភពលោក បេក្ខនារីមកពីប្រទេសឥណ្ឌាឈ្មោះ Harnaaz Kaur Sandhu បានគ្រងមកុដ Miss Universe លើកទី៧០។ ជ័យជម្នះរបស់ស្រីស្អាតអាយុ ២១ឆ្នាំមិនបង្ករការភ្ញាក់ផ្អើលខ្លាំង ត្បិតនាងត្រូវបានគេវាយតម្លៃខ្ពស់តាំងពីដើមកម្មវិធី។
ទន្ទឹមនឹងគ្នានេះដែរ មុខធម្មជាតិរបស់ បវរកញ្ញាថ្មី ពេលមិនទាន់ឆ្លងកាត់ក្រែមម្សៅ ក៏ត្រូវបានគេទម្លាយដូធគ្នា។ តាមនោះដែរ ទោះបីជាមិនមានជំនួសអ្វីពីគ្រឿសំអាងទាំងអស់ ស្រីស្អាតកើតឆ្នាំ ២០០០ នៅមានទម្រង់មុខទាក់ទាញ ដោយគ្រប់ផ្នែកនៃមុខសុទ្ធតែមានទម្រង់ស្រាប់។ យ៉ាងណាក្ដី អ្នកគាំទ្រសង្កេតឃើញថា អាចមកពីហ្សេនធម្មជាតិពីកំណើតនៃជនជាតិឥណ្ឌា ដែលធ្វើឲ្យ Harnaaz មានដក់ខ្មៅក្រោមភ្នែករាងជ្រៅ ទាំងអាយុវ័យក្មេង។
ក្រោយពេលគ្រងមកុដ ស្រីស្អាតកម្ពស់ ១.៧៥ម បានបង្ហើបពីយុវភាពរបស់ខ្លួនថា នាងធ្លាប់បាក់ទឹកចិត្តព្រោះត្រូវមិត្តរួមសាលាចំអកពីរូបរាងរបស់ខ្លួន ព្រោះនាងខ្ពស់ និងស្គមពេក។ តែនៅពេលនេះ ក្រោយពេលគ្រងមកុដរួច ទើបនាងដឹងថានេះគឺជាចំណុចពិសេសរបស់នាង៕