រៀនធ្វើម៉ាសអប់មុខជួយឲ្យស្បែកមុខមានសំណើម សភ្លឺរលោងបំបាត់មុន និងស្បែកក្រហមៗ

  • 2021-12-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកមុខខ្មៅស្រអាប់ជាបញ្ហាសម្រាប់មនុស្សស្រីយើង។ បើស្បែកមុខមិនស្អាតគឺអាចបាំងសម្រស់មួយផ្នែកធំ ហើយក៏ជាផលរំខានដល់នារីៗផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះជួយរក្សាស្បែកឱ្តភ្លឺឡើងវិញ៖

  • គ្រឿងផ្សំក្នុងការធ្វើម៉ាសអប់មុខឲ្យសភ្លឺរលោងទន់ និងមានសំណើមមានចំនួន ៥មុខ៖

១. ពងមាន់ៈ ចំនួន ១ តែយកតែពណ៌សមកប្រើក្នុងធ្វើម៉ាស

២. ក្រដាសម៉ាសស្អាតសម្រាប់ធ្វើការបិតមុខៈ ១ សន្លឹក

៣. ក្រែមលាបបបូរមាត់ ម៉ាសអ្វីក៏បានតាមចូលចិត្តៈ ១ស្លាបព្រាកាហ្វេ

៤. ក្រែមប្រទាលកន្ទុយក្រពើ ស្រស់ក៏បាន កំប៉ុងក៏បានៈ ២ស្លាបព្រាកាហ្វេ

៥- ទឹកបាញ់សម្អាតមុខ ដាក់ចូលចានស្អាត និងត្រៀមជក់សម្រាប់លាយបញ្ចូលពេលលាបម៉ាសលើមុខ។

វិធីនៃការលាយ៖

អ្នកទាំងអស់គ្នា អាចប្រើចានស្អាតដែលយើងត្រៀមហើយគោះពង់មាន់យកតែផ្នែកពណ៌ស (មិនប្រើផ្នែកពណ៌ក្រហមទេ)។ បន្ទាប់មកសូមបន្ថែម គ្រឿងផ្សំផ្សេងៗទៀតលាយបញ្ជូលគ្នា ឲ្យរួចកូរចូលគ្នាឲ្យសព្វ។ សូមធ្វើការជូតសម្អាតមុខឲ្យស្អាតសិន មុនធ្វើការលាបម៉ាសអប់មុខ ដែលយើងបានធ្វើខាងលើនេះពេញផ្ទៃលើមុខ។ សូមបិតក្រដាសម៉ាសស្អាតពីលើមុខ ហើយបន្ថែមម៉ាសដែលអ្នកលាយរួចនោះ ដាក់ពីលើម៉ាសប្រអប់ស្រាប់បន្ថែមទៀត រួចហើយអ្នកអាចអប់ទុករយ:ពេល ១-២នាទី ចាំធ្វើការសម្អាតមុខចេញ។ អ្នកទាំងអស់គ្នាក៏អាចបន្ថែមជាមួយក្រែមការងារស្បែកមុខ ដែលអ្នកទាំងអស់ធ្លាប់ប្រើក៏បាន ដែលអាចកាន់តែធ្វើឲ្យស្បែកទន់រលោងមានសំណើមសភ្លឺរលោង។

បញ្ជាក់ សម្រាប់ការប្រើវិធីអប់ស្បែកនេះ ក្រុមការងារបានសាកល្បងប្រើវិធីសាស្ត្រនេះរួចហើយ។ សម្រាប់អ្នកមានបញ្ហាអាឡាក់ស៊ីស្បែក ឬរមាស់ស្បែកផ្សេងៗ មុនប្រើសូមធ្វើការប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម