វិធីការពារកុំឲ្យស្ត្រេស និងការទទួលរងសម្ពាធខ្លាំងពេកនៅកន្លែងធ្វើការ

  • 2021-12-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើការងារ មិនថានៅគ្រប់មជ្ឈដ្ឋានណាក៏ដោយ ការទទួលរងសម្ពាធគឺតែងតែកើតមានឡើងជាប្រចាំដែលវាអាចបណ្ដាលយឲ្យអ្នកមានអារម្មណ៍ថាច្របូកច្របល់ មានភាពតានតឹងរហូតដល់កើតមានបញ្ហាស្ត្រេសក្នុងអំឡុងពេលធ្វើការទាំងនោះ។

អ្នកខ្លះគិតថាវាអាចជារឿងធម្មតាទៅហើយសម្រាប់ជីវិតការងារ ក៏ប៉ុន្តែប្រសិនបើអ្នកទទួលរងភាពតានតឹង និងសម្ពាធច្រើនលើសលុបពេកនោះ វាមិនមែនជារឿងធម្មតាឡើយ តែវាអាចជាការកៀបសង្កត់ធ្វើបាបដែលអ្នកគួរតែរកវិធីដើម្បីដោះស្រាយ។

ខាងក្រោមនេះគឺជាមូលហេតុចម្បងដែលបុគ្គលិកធ្វើការជាច្រើនមានអារម្មណ៍តានតឹងព្រួយបារម្ភ និងវិធីការពារកុំឲ្យមានអារម្មណ៍ស្ត្រេសក្នុងអំឡុងពេលនៃការធ្វើការនៅការិយាល័យ៖

មូលហេតុ៖ ការមានអារម្មណ៍តានតឹងនឹងការទទួលរងសម្ពាធ

អ្នកអាចត្រូវបានបង្ខិតបង្ខំឲ្យធ្វើការច្រើនហួសដែនកំណត់ដែលវាជាមូលហេតុចម្បងធ្វើឲ្យអ្នកមានភាពតានតឹងរហូតដល់ស្ត្រេស និងការមិនទទួលបានការយកចិត្តទុកដាក់ពីកន្លែងដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើការឲ្យ។

ដំណោះស្រាយ៖ ចាប់ផ្តើមដោយផ្តោតតែទៅលើចំណុចវិជ្ជមាន

វាអាចពិបាកក្នុងការបង្កើតទំនាក់ទំនងសង្គមនៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ធ្លាក់ចុះខ្លាំង ឬមិនត្រូវបានគេមិនមើលឃើញនឹងមិនចូលចិត្តអ្នកនោះ ប៉ុន្តែអ្នកត្រូវតែព្យាយាមបង្កើតទំនាក់ទំនងទាំងនោះដើម្បីទប់ស្កាត់ភាពឯកកោដែលមានក្នុងកំឡុងពេលធ្វើការ ដោយការផ្ដោតទៅលើភាពវិជ្ជមានសម្រាប់ភាពផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះនឹងមិនមានភាពងាយស្រួលសម្រាប់អ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកពិតជាមានអារម្មណ៍តានតឹងនឹងការទទួលរងសម្ពាធពីកន្លែងធ្វើការខ្លាំងពេក អ្នកគួរតែផ្តោតទៅលើការអនុវត្តការថែទាំនឹងការការពារសុខភាពរបស់អ្នក ការកំណត់ព្រំដែនផ្ទាល់ខ្លួន និងការសម្របខ្លួនជាមួយស្ថានភាពនោះបន្ដិចម្ដងៗ ហើយជាពិសេសនោះគឺការបង្ហាញអារម្មណ៍របស់អ្នកដើម្បីជួយបំបាត់ការថប់បារម្ភនៃភាពតានតឹងរបស់អ្នកឲ្យបានធូរស្រាល៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den