កូនស្រីបង្កើតអ្នកនិពន្ធ ម៉ៅ សំណាង ជាផ្នែកមួយក្នុងភាពយន្ដប្រវត្តិសាស្រ្តរបស់សម្ដេចតេជោ

  • 2021-12-15 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូនស្រីបង្កើតអ្នកនិពន្ធល្បីឈ្មោះ ម៉ៅ សំណាង គឺកញ្ញា ម៉ៅ ចាន់រស្មី នឹងក្លាយជាចំណែកដ៏សំខាន់នៅក្នុងភាពយន្ដបែបប្រវត្តិសាស្ត្រដែលនិយាមអំពីជីវិតពិតដ៏ជូរចត់របស់ សម្ដេចតេជោ ហ៊ុនសែន ដែលមានចំណងជើងថា “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនិពន្ធវ័យក្មេង ម៉ៅ ចាន់រស្មី បានឱ្យដឹងថានាងនឹងជាចំណែកដ៏សំខាន់ផ្នែកសរសេរ Scrip ក្នុងការបង្កើតសមិទ្ធផលភាពយន្តដ៏ធំសំបើមជាប្រវត្តិសាស្រ្តក្នុងខ្សែភាពយន្ដខ្នាតធំដែលត្រៀមនឹងផលិតក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសចូលរួមកម្មវិធីក្រុមពាលី កញ្ញា ម៉ៅ ចាន់រស្មី ក៏បានលើកឡើងថាការដែរក្លាយជាចំណែកមួយក្នុងការផលិតភាពយន្ដបែបប្រវត្តិសាស្រ្តនេះ ធ្វើឱ្យនាងសិក្សាបានកាន់តែស៊ីជម្រៅនូវរឿងប្រវត្តិសាស្ត្រ នាពេលអតីតកាល និងបានសម្លឹកឃើញនូវឧបករណ៍បុរាណជាច្រើនផងដែរ។

សូមរម្លឹកផងដែរថា ម៉ៅ ចាន់រស្មី ជាកូនស្រីបង្កើតរបស់អ្នកនិពន្ធល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាអ្នកគ្រូ ម៉ៅ សំណាង។ កញ្ញា ម៉ៅ ចាន់រស្មី ក៏ជាអ្នកនិន្ធដូចអ្នកម្ដាយផងដែរ ដោយកន្លងមកនាងធ្លាប់បញ្ចេញស្នាដៃ ប្រលោមលោក ហើយសៀវភៅដែល រស្មី បាននិពន្ធទទួលបានការគាំទ្រ និងលក់ដាច់ខ្លាំងមានចំណងជើងថា “កំណត់ហេតុពណ៌ស្វាយ”៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម