មតិនឹងពាក្យពេចន៍ទាំង ១៤ យ៉ាងដែលអ្នកមិនគួរបញ្ចេញឬនិយាយទៅកាន់អ្នកដទៃឡើយ
- 2021-12-09 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មតិនឹងពាក្យពេចន៍ទាំង ១៤ យ៉ាងដែលអ្នកមិនគួរបញ្ចេញឬនិយាយទៅកាន់អ្នកដទៃឡើយ
ការផ្ដល់មតិយោបល់ ឬពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅកាន់អ្នកដទៃនៅពេលណាដែលអ្នកកំពុងតែខឹង វាអាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដែលអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ និងអាចបំផ្លាញឆាកជីវិតរបស់ពួកគេថែមទៀតផង បើទោះបីជាអ្នកមិនមានន័យថាចង់ធ្វើបាបអ្នកដទៃក៏ដោយ។ វានឹងធ្វើឲ្យមនុស្សនោះមានការឈឺចាប់កាន់តែខ្លាំង ប្រសិនបើវាចេញមកពីមនុស្សដែលខ្លួនស្រឡាញ់ ដូច្នេះរាល់ការបញ្ចេញមតិយោបល់ និងការប្រើប្រាស់ពាក្យសម្ដីទៅកាន់អ្នកដទៃ ត្រូវធ្វើការពិចារណាឲ្យបានត្រឹមត្រូវ មានកម្រិត និងមានដែនកំណត់។
ត្រូវដឹងថានៅពេលដែលអ្នកបាននិយាយអ្វីមួយចេញហើយ អ្នកនឹងមិនអាចយកវាមកវិញបានឡើយ។ អ្នកអាចធ្វើការសុំទោសបាន ប៉ុន្តែអ្នកនឹងមិនអាចលុបចោលការឈឺចាប់ទាំងស្រុង ឬធ្វើការជួសជុលអ្វីគ្រប់យ៉ាងបានដូចដើមវិញទេ។ វាអាចនឹងបំបាក់ទំនុកចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកសុំទោសក៏ដោយ អ្នកនឹងមិនអាចស្ដារទំនុកចិត្តដែលអ្នកបានធ្វើឲ្យពួកគេបាត់បង់នោះត្រលប់មកវិញទេ តែអ្វីដែលល្អបំផុតនោះគឺអ្នកគួរតែជៀសវាងការបញ្ចេញមតិយោបល់អវិជ្ជមានគ្រប់ពេល មិនថាអ្នកកំពុងតែខឹងឬអត់ក៏ដោយ។
ចំណាយពេលខ្លះដើម្បីអានមតិពាក្យពេចន៍អវិជ្ជមានទាំងនេះដែលអ្នកមិនគួរនិយាយនៅពេលមានកំហឹងឡើយ និងសូមចងចាំថាការសុំទោសគឺពិបាកនឹងធ្វើណាស់ ហើយវាមិនមែនតែងតែអាចជួសជុលរឿងគ្រប់យ៉ាងបាននោះទេ ដូច្នេះគួរជៀសវាងការបញ្ចេញពាក្យពេចន៍នឹងមតិអវិជ្ជមានទាំងនេះទៅកាន់អ្នកដទៃ៖
ពេលដែលអ្នកមានកំហឹង អារម្មណ៍របស់អ្នកអាចនឹងមានគ្រប់យ៉ាង វានឹងធ្វើឲ្យអ្នកចង់និយាយអ្វីមួយដែលប៉ះពាល់ដល់អ្នកដទៃ។ សូមចងចាំថាការធ្វើបែបនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ ធ្វើឲ្យមានការឈឺចាប់ផ្លូវចិត្តដែលមិនអាចបំភ្លេចបាន និងធ្វើឲ្យអ្នកមានការសោកស្ដាយបន្ទាប់ពីបាននិយាយរួច។
ពេលខ្លះមនុស្សមិនបានដឹងថាខ្លួនកំពុងតែនិយាយរឿងដែលខ្លួនមិនគួរនោះទេ ដូច្នេះខិតខំព្យាយាមជៀសវាងការប្រើពាក្យពេចន៍ ឬមតិអវិជ្ជមានទាំងប៉ុន្មានខាងលើនេះ ពីព្រោះគ្មានអ្នកម្នាក់ដែលល្អឥតខ្ចោះឡើយ។ ពេលខ្លះអ្នកអាចនឹងនៅតែអាចបង្កើតកំហុស ប៉ុន្តែត្រូវបន្តការធ្វើនឹងជៀសវាងភាពអវិជ្ជមានប្រភេទទាំងនោះឲ្យបានដើម្បីកុំឲ្យខូចខាតឬបាត់បង់ទំនាក់ទំនង និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់៕
ប្រភពរូបភាព៖ Pexels
ចុចអានបន្ត៖