វិធីសាស្ត្រ ៣ យ៉ាងក្នុងការជួយលើកទឹកចិត្តកុមារឲ្យមានការតស៊ូ
- 2021-12-06 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ ៣ យ៉ាងក្នុងការជួយលើកទឹកចិត្តកុមារឲ្យមានការតស៊ូ
ការតស៊ូ និងការតាំងចិត្តគឺជាគន្លឹះនៃភាពជោគជ័យ មិនថាអ្នកឆ្លាតឬប៉ិនប្រសប់ប៉ុណ្ណាទេ បើអ្នកបោះបង់ចោលទៅលើរឿងអ្វីមួយ អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ មិនថាក្មេងនោះពូកែយ៉ាងណាក៏ដោយ ពួកគេត្រូវការរៀនសូត្របន្ថែមទៀតអំពីរបៀបនៃការគ្រប់គ្រងដោះស្រាយបញ្ហាផ្សេងៗ។ ដូចគ្នាទៅនឹងទេពកោសល្យដែរ ពួកគេអាចនឹងធ្វើបានល្អក្នុងរយៈពេលពីរបីឆ្នាំដំបូង ប៉ុន្តែប្រសិនបើកូនៗរបស់អ្នកមិនបានរៀនដុសខាត់ទេពកោសល្យទាំងនោះទេ វាអាចនឹងក្លាយទៅជាគុណវិបត្តិ ហើយភាពឆ្លាតវៃរបស់ពួកគេនឹងមានការធ្លាក់ចុះជាមិនខាន។
ការតាំងចិត្តនឹងភាពតស៊ូគឺជាគុណភាពដ៏សំខាន់បំផុតក្នុងការបង្រៀននរណាម្នាក់ ជាពិសេសនោះគឺកុមារ វាអាចជួយធ្វើឲ្យពួកគេដើរលើផ្លូវត្រូវដែលឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ ឪពុកម្ដាយគ្រប់រូបតែងតែមានការយកចិត្តទុកដាក់ និងការខិតខំព្យាយាមធ្វើរឿងគ្រប់បែបយ៉ាងដើម្បីអនាគតល្អសម្រាប់កូនៗរបស់ពួកគេ ប៉ុន្តែពេលខ្លះឪពុកម្តាយមិនសូវបានដឹងអំពីរបៀបដែលពួកគេបង្រៀនកូនៗរបស់ពួកគេឲ្យតស៊ូឡើយ។ តើអ្នកមានអារម្មណ៍ថាអ្នកបានព្យាយាមគ្រប់យ៉ាងដែរឬទេដើម្បីលើកទឹកចិត្តដល់កូនៗរបស់អ្នក?
ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តវិជ្ជមានល្អៗមួយចំនួនដែលនឹងអាចនាំកូនៗរបស់អ្នកឲ្យមានការតស៊ូខ្លាំងនៅពេលដែលពួកគាត់ធំឡើងជាមនុស្សពេញវ័យ៖
១. រួមបញ្ចូលពួកគាត់ទៅក្នុងការកំណត់គោលដៅរបស់អ្នក វិធីដ៏ល្អបំផុតដើម្បីបង្រៀនពីអាកប្បកិរិយាថ្មីនោះគឺការប្រើអំណាចនៃភាពជាគំរូល្អទៅកាន់ពួកគាត់ បើអ្នកចង់ឲ្យពួកគាត់ប្រព្រឹត្តទៅតាមរបៀបណាមួយដែលអ្នកចង់បាន អ្នកត្រូវតែបង្ហាញពួកគេអំពីរបៀបនោះ។ ជាឧទាហរណ៍ ប្រសិនបើគោលដៅរបស់អ្នកគឺចម្អិនអាហារ អ្នកត្រូវបង្ហាញពួកគាត់ទៅតាមដំណើរការទាំងមូលចាប់តាំងពីការទិញគ្រឿងទេស រហូតដល់ការរៀបចំចម្អិនអាហារ ការរៀបចំតុ និងការសម្អាតបន្ទាប់ពីការញ៉ាំ។
២. ផ្ដល់ឲ្យពួកគាត់នូវទំនួលខុសត្រូវ ជារឿយៗឪពុកម្តាយមានទំនោរក្នុងការកាន់កាប់អ្វីៗគ្រប់យ៉ាងដែលបង្ហាញថាកូនៗរបស់ពួកគេហាក់ដូចជាមិនអាចសម្រេចបានដោយឯកឯង។ នៅពេលណាដែលកូនៗរបស់អ្នកមានបញ្ហា អ្នកនឹងទៅរ៉ាប់រងយកបញ្ហាទាំងអស់នោះភ្លាមៗដែលវាមិនមែនជាវិធីជួយឡើយ ដើម្បីការតស៊ូនឹងមានការតាំងចិត្តខ្ពស់នោះ អ្នកត្រូវបង្ហាញពួកគេថា អ្នកពិតជាមានការជឿជាក់លើពួកគេ និងផ្តល់ទំនួលខុសត្រូវដល់ពួកគេ។
៣. ផ្តល់ការគាំទ្រពួកគាត់ផ្នែកអារម្មណ៍ជានិច្ច អ្នកត្រូវបង្ហាញកូនៗរបស់អ្នកថាវាមិនអីនោះទេក្នុងការជួបបញ្ហានឹងរឿងមួយចំនួននៅក្នុងឆាកជីវិតរស់នៅដែលវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។ កុំបង្រៀនពួកគេថា "លទ្ធផលគឺជារឿងតែមួយគត់ដែលសំខាន់" ពីព្រោះវាជាការដាក់សម្ពាធដល់ពួកគាត់វិញទេ។ រឿងសំខាន់បំផុតនោះគឺការគាំទ្រផ្នែកអារម្មណ៍នៅពេលណាដែលពួកគេជួបឧបសគ្គដែលមិនអាចជៀសបាននៅក្នុងដំណើរជីវិត។
អ្វីដែលមនុស្សភាគច្រើនមិនយល់អំពីការតស៊ូនោះគឺការបរាជ័យវាគឺជាផ្នែកមួយនៃដំណើរជីវិត។ ប្រសិនបើអ្នកចង់ជួយកូនៗរបស់អ្នកយ៉ាងពិតប្រាកដមែន អ្នកត្រូវផ្ដល់ការគាំទ្រជាផ្នត់គំនិត ជាជាងការដាក់ពិន័យឬទណ្ឌកម្មទៅលើពួកគាត់។
កុំបង្ខំកូនៗរបស់អ្នកឲ្យធ្វើសកម្មភាពណាមួយឲ្យសោះ ប៉ុន្តែត្រូវណែនាំពួកគាត់វិញដោយធ្វើជាគំរូល្អ និងបង្រៀនពួកគាត់អំពីរបៀបនៃការកំណត់គោលដៅ រួមទាំងការសម្រេចគោលបំណង។ អ្នកត្រូវបង្ហាញពួកគាត់ថា អ្នកជឿទុកចិត្តរាល់ការសម្រេចចិត្តរបស់ពួកគាត់ ផ្ដល់សេរីភាពក្នុងការជ្រើសរើសអ្វីមួយ ជាមួយនឹងទំនួលខុសត្រូវខ្ពស់។ ការលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកចំណង់ចំណូលចិត្តប្រកបដោយការយកចិត្តទុកដាក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺការគាំទ្ររាល់ពេលណាដែលពួកគាត់ត្រូវការជំនួយ។ វិធានការវិជ្ជមានទាំងនេះនឹងអាចជួយនាំកូនៗរបស់អ្នកឲ្យមានការតស៊ូខ្លាំងនៅពេលដែលពួកគាត់ធំឡើងជាមនុស្សពេញវ័យ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖