Mai Davika បង្អួតចង្កេះអង្ក្រង អ្នកជំនាញថា រាងមានជាតិខ្លាញ់ ០%
- 2021-12-06 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mai Davika បង្អួតចង្កេះអង្ក្រង អ្នកជំនាញថា រាងមានជាតិខ្លាញ់ ០%
កំពូលតារាសម្ដែងស្រីថៃ Mai Davika បានសម្រករាងពីមានរាងល្មម មកស្វែលឡើងចេញឆ្អឹងជំនី ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនព្រួយបារម្ភ។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Sanook បានរាយការណ៍ថា តារាសម្ដែងស្រីជួរមុខថៃ Mai Davika ទើបតែបង្ហាញខ្លួនក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំមួយ។ មានវត្តមាននៅទីនេះ តួរឿង Pee Mak ស្លៀករ៉ូបវែង តែចំហរចំណុចពោះ រំលេចបានសាច់ដុំពោះ បង្ហាញរាងឡើងស្វែលមិនចាញ់កំពូលតារាម៉ូដែលបរទេស។
ប្រភពដដែលបានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលស្រីស្អាតអាយុ ២៩ឆ្នាំ បង្ហាញភាពសិចស៊ីបែបនេះ។ តាមនោះដែរ ពេលទើបចូលសិល្បៈ តារាកើតឆ្នាំ ១៩៩២ មានរាងសមល្មម ដោយមានពេលខ្លះគឺរាងទ្រលុកទ្រលន់បន្តិច តែប៉ុន្មានឆ្នាំចុងក្រោយនេះ Davika ចាប់ផ្ដើមហាត់ប្រាណ និងមានរបបអាហារញ៉ាំតឹងរឹង ដែលធ្វើឲ្យនាងស្រកគីឡូជាច្រើន។ ខណៈនៅពេលចូលកាមេរ៉ា រាងរបស់ស្រីស្អាតរូបនេះមើលទៅស្វែលក៏ពិតមែន តែអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា រាងនាងនៅពេលនេះគឺស្គមខ្លាំងពេកហើយ ដោយដើមទ្រូង និងត្រគៀកគឺរាបស្មើអស់ហើយ។
មតិមួយចំនួនបានបន្ថែមថា ប្រសិនបើស្រីស្អាតខ្ពស់ស្រឡះនេះមានសាច់ជាងនេះបន្តិច ក៏មើលទៅមិនធាត់ ហើយនឹងមើលទៅមានស្រស់បស់ជាងមុន។ អ្នកជំនាញបានឲ្យដឹងថា បើតាមការសង្កេតរបស់ពួកគេ រាងរបស់ Mai Davika នៅពេលនេះគឺមានអត្រាជាតិខ្លាញ់ ០% តែម្ដង គឺមានតែសាច់ដុំប៉ុណ្ណោះ មិនមានខ្លាញ់ឡើយ៕