តិចនិក​សម្រក​គីឡូ និង​រក្សា​រាង​ឲ្យ​ស្ដើង​ ដឹងហើយអាណិតតារាចិនអាចទ្រាំធ្វើបាន

  • 2021-12-02 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​រក្សា​រាងឲ្យ​ស្រស់​ស្អាត​គ្រប់​ពេល​ចូល​កាមេរ៉ា តារា​ប្រុស​ស្រី​ចិន​បាន​ប្រើវិធី​ជា​ច្រើន​ដើម្បី​សម្រក​ទំងន់ និង​រក្សា​រាង​ឲ្យ​ស្ដើង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ពិភពសិល្បៈចិន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់តែ​ពេញ​និយម​សិល្បករ​ដែល​មាន​រាង​ស្ដើង ដែល​ធ្វើ​ឲ្យ​តារា​ជា​ច្រើន​ត្រូវ​មាន​របប​អាហារ​តឹងរឹង​មែន​ទែន​ដើម្បី​រក្សា។ ប្រភព​ខាង​លើ​ក៏​បង្ហើប​ពី​តិចនិក​របស់​តារា​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធិភាព​ជាង​គេ​ក្នុង​ការ​សម្រក​រាង និង​រក្សា​រាង។

១. Yang Mi ញ៉ាំ​មី​មួយ​សរសៃ។ Yang Mi ដាក់​កំហិត​ឲ្យ​ខ្លួន​ឯង​ថា ទោះ​បី​ជា​ចូលរួម​ក្នុង​កម្មវិធី​ពាក់ព័ន្ធ​នឹង​អាហារ​ក៏​ដោយ ក៏​នាង​មិន​ញ៉ាំ​លើស​ពី​មួយ​ម៉ាត់​ដែរ ព្រោះ​វា​ស្ថិត​នៅ​ក្រៅ​របប​អាហារ​ដែល​នាង​បាន​កំណត់​រួច​ហើយ។ ដូចនេះ​ហើយ ពេល​ចូល​កម្មវិធី តួ​រឿង និស្ស័យ​សេ្នហ៍​ទេវតា​៣​ជាតិ​ញ៉ាំ​មី​តែ​មួយ​សរសៃ​ប៉ុណ្ណោះ។

២. Huang Xiaoming ញ៉ាំ​មី​មួយ​សរសៃ​ដូច​គ្នា។ តារា​សម្ដែង​ប្រុស​រូប​នេះ​មាន​របប​អាហារ​តឹងរឹង​បំផុត ដោយ​បើ​ស្ថិត​ក្នុង​ពេល​ថត​រឿង​ថ្មី គឺ​លោក​ញ៉ាំ​តែ​ផ្លែ​ប៉ោម​ប៉ុណ្ណោះ ដូចនេះ​ហើយ ពេល​ចូល​កម្មវិធី​ញ៉ាំ​អាហារ​លោក​ភ្លក់​តែ​មី​មួយ​សរសៃ​ប៉ុណ្ណោះ។

៣. Ju Jing Yi ទំពារ​៨៤​ដង។ ស្រី​ស្អាត​ ៣៧​គីឡូ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នាង​ទំពារ​យូរ គឺ​អាច​បន្លប់​ខួរ​ក្បាល​ថា​ដូច​នាង​បាន​ញ៉ាំ​បាន​ច្រើន​រួច​ហើយ ធ្វើ​ឲ្យ​នាង​ញ៉ាំ​តិច​ជាង​មុន តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ដូច​ញ៉ាំ​ច្រើន។

៤. Angelababy ញ៉ាំ​តែ​ស៊ុត​មួយ​គ្រាប់។ ភរិយា​របស់​តារា​សម្ដែង​ប្រុស Huang Xiaoming បាន​បង្ហើប​ថា ក្រោយ​ពេល​សម្រាលកូន ដើម្បី​យក​បាន​រាង​ដូច​ដើម​វិញអាហារ​មួយ​ពេល​ នាង​ញ៉ាំ​តែ​បន្លែ​ និង​ស៊ុត​មួយ​គ្រាប់​ប៉ុណ្ណោះ។

៥. Zhao Lusi ផឹក​តែ​ទឹក។ តារា​ស្រី​កំពុង​ឡើង​កូដ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​កុំ​ឲ្យ​ខ្លួន​ញ៉ាំ​ច្រើន​ពេក គឺ​នាង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ពេល​ឃ្លាន ដើម្បី​បំពេញ​ពោះ បន្លប់​ភាព​ឃ្លាន៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម