កនែ្លងស្អាតៗសម្រាប់ដំណើរកម្សាន្តក្នុងស្រុកខណៈពេលប្រទេសចាប់ផ្ដើមបើកវិញ
- 2021-12-03 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កនែ្លងស្អាតៗសម្រាប់ដំណើរកម្សាន្តក្នុងស្រុកខណៈពេលប្រទេសចាប់ផ្ដើមបើកវិញ
ចាប់តាំងពីថ្ងៃទី ១៥ ខែនេះប្រទេសកម្ពុជាយើងបានបើកដំណើរការឡើងវិញដែលបានអនុញ្ញាតឲ្យប្រជាជនអាចធ្វើដំណើរនៅតាមបណ្ដាលខេត្តនានាបាន។ មនុស្សមួយចំនួនធំមិនបានទៅណាមកណាអស់រយៈពេលជិតពីរឆ្នាំហើយ និងដោយសារតែការផ្លាស់ប្តូរនៃរបៀបរស់បែបនេះបានធ្វើឲ្យម្នាក់ៗទទួលរងសម្ពាធយ៉ាងខ្លាំងនឹងមានអារម្មណ៍ស្ត្រេសយ៉ាងធ្ងន់ធ្ងរ។
ដោយសារការបើកប្រទេសវិញ មានមនុស្សជាច្រើនបានកំពុងធ្វើដំណើរកម្សាន្ត ដើរលេងសប្បាយៗជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះគឺជាទីកនែ្លងស្រស់ស្អាតមួយចំនួនដែលអ្នកគួរតែទៅលេងនៅតាមតំបន់ទេសចរណ៍ក្នុងស្រុកយើង៖
១. សម្រាកលំហែកាយនៅលើឆេ្នរខ្សាច់ កោះរ៉ុង និងកោះរ៉ុងសន្លឹម មានឆេ្នរខ្សាច់សក្បុសស្រស់ស្អាតដ៏អស្ចារ្យ ដែលល្អបំផុតសម្រាប់ការសម្រាកលំហែកាយ បន្ថយអស់ទុក្ខកង្វល់។ អ្នកគួរតែចំណាយពេលខ្លះទៅលេង កាត់បន្ថយភាពតានតឹង ដកឃ្លារខ្លះពីសម្ពាធការងារ ក្រៅពីនេះអ្នកអាចក៏បានថតរូបស្អាតៗទុកជាអនុស្សាវរិយ៍ផងដែរ។
២. ការដើរផ្សងព្រងតាមតំបន់ភ្នំនានា ខ្នងផ្សារ គឺជាកន្លែងដ៏ពេញនិយមបំផុតក្នុងពេលឥលូវនេះ ដែលមានមនុស្សជាច្រើនបានទៅលេងជាក្រុមៗ ដើរត្រាច់ចរ ជាលក្ខណៈផ្សងព្រេងសប្បាយៗ។ ការចំណាយពេលជាមួយធម្មជាតិ ការចែករំលែកបទពិសោធ ពេលវេលា ភាពសប្បាយរីករាយជាមួយមិត្តភក្ដិ វានិងធ្វើឲ្យយើងមានអារម្មណ៍ល្អ និងចិត្តស្ងប់ពីកង្វល់ផ្សេងៗបាន។
៣. ការទស្សនាសែ្វងយល់អំពីវប្បធម៌បុរាណ ខេត្តសៀមរាម គឺជាទឹកដីនៃប្រវតិ្តសាស្ត្រ និងបុរាណវិទ្យា។ ភាគច្រើនគឺគេទៅលេងទីនោះដោយសារមើលបានទាំងប្រាសាទបុរាណផង ព្រងទាំងបានទស្សនាតំបន់ជនបទ វាលស្រែ បឹង ទនេ្ល ការមើលថ្ងៃរះនិងថ្ងៃលិចពីប្រាសាទ ឬពីកន្លែងពិសេសៗ។ ចំពោះការជិះកង់ គឺពេញនិយមខ្លាំងណាស់ ទាំងអ្នកទៅលេង និងអ្នករស់នៅទីនោះ។
៤. ការចំណាយពេលតាមរមណីយដ្ឋាន កន្លែងដែលកំពុងពេញនិយមសម្រាប់ចុងសប្តាហ៍ជាមួយគ្រួសារ មិត្តភកិ្ត និងគូសេ្នហ៍ មានជាច្រើនកន្លែងណាស់។ ទឹកជ្រោះជ្រាវដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្តបី មានភាពស្ងប់ស្ងាត់ និងស្រស់ស្អាត។ ហើយក៏មានគីរីរម្យដែលពេញនិយមខ្លាំង។ ខេត្តកែបនិងកំពតជាដើម ដែលអ្នកអាចទៅលេងហើយស្នាក់នៅមួយយប់ ឬពីរយប់ក៏បាន៕
ប្រភពរូបភាព៖ Pexels, Pinterest, exposuresiemreap
ចុចអានបន្ត៖