Song Hye Kyo ទម្លាយខ្ទេច រូបមន្តរក្សាភាពក្មេងជាងវ័យ ដោយវិធីងាយបំផុត

  • 2021-11-24 04:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏ដឹង​ថា ​តារា​កូរ៉េលំដាប់ A, Song Hye Kyo ​ពូកែ​រក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​ណាស់។ សូម្បី​តារា​ស្រករ​ក្រោយ ក៏ពិបាក​ផ្តួល​តារា​រូប​នេះ​ដែរ ដោយសារ​តែ​សម្រស់​​ដ៏​ផូរ​ផង់​គ្មាន​ពីរ​របស់​តួ​ឯក​ក្នុង​រឿង បំណុលផ្ទះជំពាក់ស្នេហ៍។

១. ទុក​ស្បែក​មុខ​ឲ្យ​សម្រាក​ខ្លះ

នាម​ជា​តារា ចៀស​មិន​ផុត​ពី​ការ​ផាត់​មុខ​យូរ​ម៉ោង​ឡើយ ដូច្នេះ​ហើយ Song Hye Kyo តែង​តែ​ទុក​មុខ​ឲ្យ​ឲ្យ​ទទេរ​ស្អាត​នៅពេល​មិន​មាន​កម្មវិធីសិល្បៈ​។ ​បើ​ពេល​ចេញ​ក្រៅ ​​តារា​រូប​នេះ​លាប​ត្រឹម​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​ការពារ​ពី​កាំរស្មី​ព្រះ​អាទិត្យ។

២. ប្រើ​ទឹក​ដោះគោ​លុប​មុខ

ដើម្បី​បន្ថែម​សំណើម​ដល់​ស្បែក Song Hye Kyo ​តែង​តែ​ប្រើ​ទឹក​ដោះគោ​ដើម្បី​លុប​មុខ ព្រោះ​មិន​ត្រឹម​ជួយ​ដល់​ស្បែក​លាង​ស្អាត​បាន​ជ្រះ​ល្អ​ទេ វា​ក៏ស្បែក​ឲ្យ​ភ្លឺ​ថ្លា និង​មិន​ងាយ​យារ​ធ្លាក់។

៣. ​បិត​ម៉ាស​រាល់​ថ្ងៃ

តារា​ស្រី​រូប​នេះ ពិត​ជា​ផ្តោត​ខ្លាំង​លើ​ការ​ផ្តល់​សំណើម​ស្បែក​មុខ​ណាស់ ​ដូច្នេះ​ជា​ញឹក​ញាប់ Song Hye Kyo ​តែង​តែ​បិត​ម៉ាស​មុន​និង​ក្រោយ​ MakeUp។ ដោយ​ម៉ា​ស​របស់​នាង គឺ​ស៊ុត​១​​គញរាប់​លាយ​ជាមួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា។

៤. ប្រើ​ផលិតផល​បំបាត់​ជ្រួញ​តាំង​ពី​អាយុ​ខ្ទង់​២០

ដើម្បី​ទប់​ស្កាត់​ភាព​ជ្រីវជ្រួញ​ទាន់​ពេល ​ Song Hye Kyo ​​ប្រើ​ផលិត​ផល​បំបាត់​ជ្រួញ​តាំង​ពី​អាយុ​ខ្ទង់​២០​មក​ម្ល៉េះ។ ​​​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម