វិធីសាស្ត្រ ៥ យ៉ាងក្នុងការដោះស្រាយបញ្ហាប្រចណ្ឌរបស់ដៃគូអ្នក

  • 2021-11-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការច្រណែនប្រចណ្ឌគឺជាអារម្មណ៍ប្រតិកម្មតបទៅនឹងការមើលឃើញ ការដឹងទៅលើដៃគូម្ខាងទៀតរបស់អ្នក ហើយការច្រណែនប្រចណ្ឌមានច្រើនប្រភេទណាស់ ដូចជាមិត្តភក្តិ ការងារ គ្រួសារ សង្គមមនុស្ស និងជាពិសេសនោះគឺរវាងដៃគូសង្សារ គូស្វាមីភិរិយាដែលវាតែងតែកើតមានឡើងជាប្រចាំ។ មនុស្សគ្រប់គ្នានឹងជួបប្រទះការច្រណែន ការប្រចណ្ឌឈ្នានីសនៅចំណុចណាមួយក្នុងដំណើរជីវិតរបស់ពួកគេ។

នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើអ្នកមានការច្រណែន និងការប្រចណ្ឌហួសហេតុពេក វាអាចនឹងអាចបំផ្លាញសុភមង្គលអាពាហ៍ពិពាហ៍របស់អ្នកបាន។ ដូច្នេះអ្នកគួររៀនគ្រប់គ្រប់ការច្រណែនប្រចណ្ឌរបស់អ្នកឲ្យបានល្អដើម្បីទទួលបានសុភមង្គលនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក។

ទាំងនេះគឺជាវិធីដោះស្រាយប្រសិនបើដៃគូសង្សារ ឬស្វាមីភិរិយារបស់អ្នកមានភាពប្រចណ្ឌហួសហេតុពេក៖

១. ត្រូវចាត់ទុកថាការច្រណែនប្រចណ្ឌខ្លះគឺជារឿងធម្មតាទៅហើយសម្រាប់ដៃគូ

២. អ្នកត្រូវទទួលស្គាល់ថាដៃគូរបស់អ្នកជាមនុស្សប្រចណ្ឌ ដូច្នេះចៀសវាងការធ្វើអ្វីមួយឲ្យគាត់ប្រចណ្ឌ

៣. ចៀសវាងការស៉ើបអង្កេត តែសួរនាំដោយផ្ទាល់អំពីអារម្មណ៍ច្រណែនប្រចណ្ឌទាំងនោះ

៤. អ្នកត្រូវទទួលស្គាល់ថាការច្រណែនប្រចណ្ឌអាចធ្វើឲ្យប៉ះពាល់ដល់សុភមង្គលរបស់អ្នកបាន ដូច្នេះព្យាយាមបង្កើតការទុកចិត្តគ្នាឲ្យបានកាន់តែច្រើន

៥. ធ្វើការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ពីព្រោះអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកដទៃបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងប្រតិកម្មរបស់អ្នកទៅកាន់ដៃគូបាន

នៅពេលការប្រចណ្ឌច្រណែនច្រើនហួសកម្រិតនោះ វាអាចបំផ្លាញទំនាក់ទំនងរបស់អ្នក និងអាចចាត់ទុកបានថាជាអំពើហិង្សាដោយប្រយោល។ ប្រសិនបើអ្នកកំពុងតែជួបប្រទះការប្រចណ្ឌច្រណែនដ៏លើសលប់ដែលមិនអាចទទួលយកបាននោះ អ្នកកំពុងត្រូវបានដៃគូប្រើអំពើហិង្សាដាក់ហើយ។ ព្យាយាមធ្វើការដោះស្រាយជាមួយដៃគូតាមវិធីទាំង ៦ ខាងលើនេះសិន បើវានៅតែមិនមានប្រសិទ្ធិភាពទៀត អ្នកគួរតែស្វែងរកជំនួយបន្ថែមដើម្បីធ្វើការដោះស្រាយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម