ផ្កា​កាន់​តែ​ស្អាត បន្លា​កាន់​តែ​ច្រើន មនុស្ស​ស្រី​ឆ្លង​កាត់​ការ​ឈឺចាប់​ច្រើន កាន់​តែ​ទាក់ទាញ

  • 2021-11-24 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​​ដែល​មិន​ទាន់​មាន​បទ​ពិសោធន៍​ស្នេហា​សោះ មនុស្ស​ស្រី​ប្រៀប​បាន​ដូច​ជា​ក្រណាត់​ស​មួយ​សន្លឹក គ្មាន​អ្វី​ទាក់ភ្នែក តែ​ក្រោយ​ពេល​ឆ្លង​កាត់​រឿង​ច្រើន នាង​ប្រៀប​បាន​ដូចជា​ផ្ទាំង​គំនូរ​ដែល​អ្នក​ណា​ក៏​ប៉ង​ចង់​បាន។

ផ្កាកូលាប​​​មាន​បន្លា​តែ​ស្រស់ស្អាត ប្រៀប​បាន​ដូច​ជា​មនុស្ស​ស្រី​ធ្លាប់​​ឆ្លង​កាត់​ការ​ឈឺចាប់​ច្រើន នឹង​កាន់​តែ​មាន​ភាព​ទាក់ទាញ មិន​មែន​ក្រៀម​ស្វិត​ស្រពោន​ដូច​មនុស្ស​ប្រុស​ធ្លាប់​គិត​នោះ​ទេ។ មនុស្ស​ស្រី​មាន​កំហុស​មួយ​ដែល​ភាគ​ច្រើន​​គេច​មិន​ផុត​នោះ​គឺ លះបង់​ច្រើន​ពេក ហើយ​នៅពេល​ត្រូវ​គេ​បោក ឬ​ក្បត់ មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​បាន​ដូច​ធ្លាក់​នរក។ ពួក​គេ​យំ​សោក ប្រៀប​ខ្លួន​ដូច​ជា​មនុស្ស​ដែល​បាត់​បង់​អ្វី​គ្រប់យ៉ាង មិន​អាច​ឆ្លង​ផុត​រួច។ យ៉ាងណាក្ដី នៅពេល​ដែល​ព្យុះ​ភ្លៀង​ឆ្លង​ផុត​ហើយ ទើប​គេ​ដឹង​ខ្លួន​ឯង​ថា ជាមនុស្ស​រឹង​មាំ​ប៉ុណ្ណា ទោះ​ឧបសគ្គ​ធំ​ប៉ុណ្ណា​ក៏​មិន​អាច​ផ្ដួល​គេ​បាន។

មនុស្ស​​ស្រី​ប្រៀប​បាន​ដូច​ផ្កា​កូលាប​ដែរ ក្រោយ​ពេល​ឆ្លង​កាត់​បទ​ពិសោធន៍​ស្នេហា​ហើយ នាង​ស្រស់​ស្អាត តែ​មាន​បន្លា​។ នាង​លែង​ឆោត​ទៀត​ហើយ ហើយ​អ្នក​ណា​មើល​មក​ក៏​ដឹង​ថា​នាង​ជា​មនុស្ស​រឹង​មាំ និង​ឈ្លាស​វៃ​ជាង​ពេល​ណាៗ​ទាំង​អស់។

កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់ នាង​កាន់​តែ​ទាក់ទាញ ព្រោះ​​មាន​អ្នក​ចង់​បាន​នាង​ច្រើន។ ពេល​នេះ​ផង​ដែរ គឺ​ជា​ពេល​ដែល​មានសេរី​ភាព​ក្នុង​ការ​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ មនុស្ស​ប្រុស​ដែល​ធ្លាប់​បោះបង់​នាង តែង​គិត​ថា ក្រោយ​បែក​ពី​គេ មនុស្ស​ស្រី​នឹង​ក្រៀម​ស្វិត​ស្រពោន​​ដូច​ផ្កា​អត់​ទឹក តែ​បើ​នាង​ឆ្លង​ផុត​ហើយ នាង​នឹង​ស្រស់​ជាង​ពេល​មុន​ទៅ​ទៀត។ ដូច​នេះ​ហើយ កុំ​ឲ្យ​អ្នក​ចាស់​មើល​ងាយ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ដូច​ផ្កា​កូលាប ស្អាត​មែន​ពិត តែ​មាន​បន្លា កុំ​ឲ្យ​គេ​ធ្វើ​បាប​អ្នក​តាម​ចិត្ត​ចង់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម