ក្រោយ​លែងលះ Yang Mi, Harwick Lau កាន់តែមានជីវីតស្ងប់ស្ងាត់

  • 2021-11-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រៀបធៀប​នឹង​រយៈ​ពេល​នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi នៅ​ពេល​នេះ​ប្រជាប្រិយ​របស់​តារា​សម្ដែង​ប្រុស​ហុងកុង Harwick Lau ធ្លាក់​ចុះ​ច្រើន​ដល់​ថ្នាក់​នឹក​ស្មាន​មិន​ដល់។

កាល​ពី​ថ្ងៃ​ទី ២៣​ វិច្ឆិកា​កន្លង​ទៅ​នេះ​ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ជួរ​មុខ​ហុងកុង Harwick Lau បាន​មានវត្តមាន​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ដើម្បី​ថត​កម្មវិធី​ថ្មី។ មាន​វត្កមាន​នៅ​ទី​នេះ ប្រុស​ស្អាត​អាយុ ៤៧​ឆ្នាំ​ ធ្វើ​ដំណើរ​ទៅ​ញ៉ាំ​អី​នៅ​ផ្សារ​រាត្រី​ដើម្បី​ផ្ដិត​យក​រូប​ភាព​នៅ​ទី​នេះ​នា​ពេល​យប់។

យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ក្នុង​កំឡុង​ពេល​ថត​កម្មវិធី​នៅ​ទី​នេះ ទាំង​អាជីវករ និង​អ្នក​ដើរ​ផ្សារ ស្ទើរ​តែ​គ្មាន​អ្នក​ណាស្គាល់​អតីត​ស្វាមី​របស់​តារា​សម្ដែង​ស្រី Yang Mi ទាំង​អស់។ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​នៅ​ជាប្ដី​ប្រពន្ធ​នឹង​អតីត​ភរិយា មួយថ្ងៃ​ៗ មាន​ព័ត៌មាន​ចុះ​ពី​លោក​រាប់​ពាន់ ដោយ​រាល់​សកម្មភាព​របស់​លោក​សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ទាំង​អស់។

ផ្ទុយ​មក​វិញ ក្រោយ​លែងលះ ខណៈ​តួ​រឿង Eternal Love នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព​លើ​កំពូល​នោះ Harwick Lau ហាក់​ធ្លាក់​ប្រជាប្រិយភាព ដោយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​លោក​គ្មាន​រឿង​សម្ដែង ត្រូវ​សម្ដែង​ល្ខោន​ដើម្បី​រក​ថវិការ​ទប់ទល់​ជីវភាព​ និង​ចិញ្ចឹម​កូន​ស្រី៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម