តារា​ចម្រៀង​ប្រុស​កូរ៉េ​ស្រក​៣​គីឡូ​ក្នុង​១​ថ្ងៃ​ក្រោយ​បែក​សង្សារ

  • 2021-11-23 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ប្រុស​កូរ៉េ DEMIAN ប្រាប់​ថា ក្រោយ​ពី​រង​សម្ពាធ​ខ្លាំង​ពេក​ព្រោះ​បែក​បាក់​មនោសញ្ចេតនា ធ្វើ​ឲ្យ​លោក​ស្រក​ដល់​ទៅ​៣​គីឡូ​ក្នុង​មួយ​ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sports Ilbo បាន​រាយការណ៍​ថា តារា​ចម្រៀង និង​អ្នក​និពន្ធ DEMIAN បាន​ចូល​រួមជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី podcast Get Real។ មាន​វត្តមាន​នៅ​ទី​នេះ ប្រុស​ស្អាត​អាយុ ២៧​ឆ្នាំ​បាន​បង្ហើប​ពី​ប្រវត្តិមនោសញ្ចេតនា​របស់​ខ្លួន​នៅ​ក្នុង​អតីតកាល និង​ផល​ពិបាក​ដែល​លោក​ត្រូវ​ប្រឈម​មុខ​រាល់​ពេល​បែក​គ្នា​ម្ដង​ៗ។

យោង​តាម​សម្ដី​របស់​​​ប្រុស​ស្អាតកើត​ឆ្នាំ ១៩៩៤ បាន​ឲ្យ​ដឹងថា លោក​ពិបាក​បំផុត​រាល់​ពេល​និយាយ​ពាក្យ​ថា​បែក​គ្នា​ជាមួយ​នរណា​ម្នាក៉ ជា​ពិសេស​គឺ​មុខ​ទល់​មុខ។ DEMIAN បន្ត​ថា មាន​ម្ដង​នោះ ក្រោយ​ពេល​រក​ពាក្យ​និយាយ​ថា​បែក​គ្នា​មិន​បាន​ លោក​ស្ត្រេស​ដល់​ថ្នាក់​ជ្រុះ​សក់។

យ៉ាងណាក្ដី នេះ​មិន​ទាន់​ជា​ករណី​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ឡើយ​ទេ ដោយ​មាន​ម្ដង​នោះ​ទៀត ដោយ​សារ​តែ​មិន​ហ៊ាន​និយាយ​ពាក្យថា​បែក ព្រោះ​មិន​ដឹង​ថា​និយាយ​បែប​ម៉េច​នោះ បាន​ធ្វើ​ឲ្យ​ស្រក​ដល់​ទៅ​៣​គីឡូ​ក្នុង​មួយ​ថ្ងៃ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​និយាយ​បែក​គ្នា​បាន ភាគ​ច្រើន​មិន​មែន​មក​ពី​បុគ្គល​ម្នាក់​នោះ​ឡើយ ដោយ​មក​ពី​កត្តា​ខាង​ក្រៅ​ច្រើន​ជាង ដូច​ជា​លោក​គ្មាន​ពេល​សម្រាប់​គេ​ជា​ដើម។ DEMIAN បាន​បញ្ជាក់​ថា មាន​វិធី​បែក​គ្នា​ច្រើន តែ​បែក​គ្នា​មុខ​ទល់​មុខ​គឺ​ពិបាក​បំផុត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម