៤ វិធីក្នុងការស្វែងរកសង្សារបានយ៉ាងឆាប់រហ័សសម្រាប់អ្នកនៅលីវ

  • 2021-11-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៅលីវ តើអ្នកមានអារម្មណ៍បែបណាដែរ? សប្បាយចិត្ត ឬក៏កំពុងតែមានការធុញទ្រាន់ចំពោះភាពនៅលីវរបស់អ្នក។ តើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ? កំពុងតែមានសង្សារ កំពុងទាក់ទងមានដៃគូ មានគេកំពុងលួចស្រឡាញ់ ទើបតែមានការបែកបាក់ ឬមួយក៏នៅលីវយូរហើយ?

ស្ថានភាពទំនាក់ទំនងកាលពីមុនអាចធ្វើបាបឲ្យអ្នកបាក់ទឹកចិត្តលែងចង់មានស្នេហាទៀត ហើយប្រសិនបើភាពនៅលីវកំពុងធ្វើឲ្យអ្នកមានការអស់សង្ឃឹមនោះដល់ពេលដែលអ្នកត្រូវបង្កើតឱកាសរបស់អ្នកក្នុងការជួបមនុស្សថ្មី ឬបើសិនវាជាការចាប់ផ្ដើមជាលើកដំបូងនោះដល់ពេលដែលអ្នកត្រូវស្វែងរកមនុស្សពិសេសមកធ្វើជាសង្សារ និងបំបាត់ភាពនៅលីវហើយ។

ប្រសិនបើអ្នកគិតថាភាពនៅលីវធ្វើឲ្យអ្នកពិបាកចិត្ត ហើយចង់បានសង្សារមួយនឹងគេនោះ មកអនុវត្តតាមវិធី ៤ យ៉ាងខាងក្រោមនេះដើម្បីរកបានសង្សារមួយក្នុងពេលឆាប់ៗ៖

១. ចូលរួមប្រើកម្មវិធីណាត់ជួបដើម្បីជួបមនុស្សថ្មីៗ ហើយមិនយូរឡើយអ្នកនឹងទទួលបានសង្សារម្នាក់ជាមិនខាន

២. បង្ហាញការពិតចេញអំពីភាពនៅលីវទៅកាន់ក្រុមគ្រួសារមិត្តភក្ដិ ឬមនុស្សដែលអ្នកស្គាល់ដើម្បីទទួលបានការណែនាំពីពួកគេ

៣. ចេញក្រៅឲ្យបានច្រើន មិនថាការណាត់ជួប ឬក៏ជាមួយមិត្តភក្ដិឡើយ ពីព្រោះវាផ្ដល់ឱកាសច្រើនដល់អ្នកក្នុងការជួបមនុស្សថ្មីៗ

៤. ហ៊ាននឹងក្លាហានក្នុងការណាត់ជួប កុំមានការភ័យខ្លាច ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នប្រសិនបើអ្នកមិនធ្លាប់ឬគ្មានបទពិសោធ

អ្វីដែលសំខាន់នោះគឺការមានអាកប្បកិរិយាវិជ្ជមានគឺជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការទាំងប៉ុន្មានខាងលើនេះ ហើយចាំថាការនៅលីវឬមានដៃគូសង្សារមិនមែនជាការបង្ហាញអំពីអត្តសញ្ញាណជីវិតរស់នៅរបស់អ្នកទៅកាន់អ្នកដទៃឡើយ។ ធ្វើការចំណាយពេលនឹងការលះបង់សម្រាប់ខ្លួនឯង និងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានច្រើនជាមុនសិន មុននឹងសម្រេចចិត្តធ្វើការលះបង់ជាមួយអ្នកដទៃ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម