ព្រះចន្ទដែលអ្នកពេញចិត្តជាងគេអាចបង្ហាញបានថា ភាគច្រើនអ្នកតែងតែលង់ស្នេហ៏មនុស្សប្រភេទណា
- 2021-11-21 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះចន្ទដែលអ្នកពេញចិត្តជាងគេអាចបង្ហាញបានថា ភាគច្រើនអ្នកតែងតែលង់ស្នេហ៏មនុស្សប្រភេទណា
ភាគច្រើនចាប់ចិត្តតែមនុស្សប្រភេទណា សាករើសព្រះចន្ទដែលពេញចិត្តមួយមើល
ព្រះចន្ទទី ១
អ្នកជាប្រភេទមនុស្សដែលចូលចិត្តការអនុវត្តផ្ទាល់ជៀសជាងការរៀនសូត្រពីសៀវភៅ តែសម្រាប់មនុស្សដែលអ្នកបេតីវិញ ភាគច្រើនគឺខុសស្រឡះពីអ្នកត្រង់ចំណុចនេះតែម្ដង។ ភាគច្រើន គេជាមនុស្សដែលមិនសូវជាពុះកញ្រ្ជោលក្នុងការសម្រេចការងារដូចជាអ្នកនោះទេ តែវាក៏មិនមែនជារឿងអ្វីដែលមិនល្អនោះទេ ព្រោះបានគេម្នាក់នេះហើយដែលជួយពញ្ញាក់អារម្មណ៏ ជួយដាស់តឿនអោយអ្នកបានសម្រាកខ្លះ ជាមនុស្សដែលអាចអោយអ្នកមានអារម្មណ៏ថាស្ងប់ចិត្តទោះជាត្រូវឆ្លងកាត់ការលំបាកខ្លាំងយ៉ាងណាក្នុងជីវិតក៏ដោយ។
ព្រះចន្ទទី ២
ប្រភេទមនុស្សដែលមោះមុត ក្លាហាន ជាប្រភេទមនុស្សដែលងាយនឹងយកបេះដូងអ្នកបានបំផុត គេជាមនុស្សដែលម្នាក់ដែលចូលមកផ្ដល់ពន្លឺអោយជីវិតអ្នក ដែលធ្លាប់តែធ្វើរឿងដដែលៗ អោយក្លាហានក្នុងការធ្វើអ្វី និង សាកល្បងរឿងដែលអ្នកមិនហ៊ានសាកល្បងកន្លងមក។ បើសិនជាអ្នកប្រាថ្នាចង់បានជីវិតដែលមានសន្តិភាព ស្ងប់ស្ងាត់ ធម្មតាៗ ច្បាស់ជាមិនអាចទៅរួចនោះទេ។
ព្រះចន្ទទី ៣
ព្រះចន្ទមួយនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកជាមនុស្សដែលងាយលង់ស្រលាញ់មនុស្សដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានលំនឹង និង គោលដៅជីវិតយ៉ាងច្បាស់លាស់។ គេនឹងក្លាយជាដៃគូដ៏ល្អក្នុងការជជែកវែកញែកពីរឿងសំខាន់ៗ នៅក្នុងជីវិត ទុកចិត្តថាបង្កើតជីវិតគ្រួសារដ៏កក់ក្ដៅមួយមិនខាន។