វិធីធ្វើស្ក្រាប់អប់បបូរមាត់បំបាត់ពណ៌ខ្មៅ ប្រែជាស៊ីជម្ពូ តាមបែបធម្មជាតិ

  • 2021-11-23 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរមាត់ពណ៌ស៊ីជម្ពូ បែបធម្មជាតិ គឺជាភាពស្រស់ស្អាតមួយផ្នែកនៃសម្រស់ ដែលនារីៗស្រលាញ់សុខភាព និងសម្រស់តែងចង់បាន។ មិនថាប្រើផលិតផលខុសធ្វើឲ្យខ្មៅ ឬក៏ខ្មៅពីធម្មជាតិដោយខ្វះវិតាមីនស្បែកមាត់បណ្តាលឲ្យខ្មៅ អ្នកអាចសាកល្បងវិធីធ្វើស្ក្រាប់អប់បបូរមាត់ខ្មៅបែបធម្មជាតិងាយៗទាំងនេះ ដើម្បីបានបបូរមាត់ពណ៌ផ្កាឈូកស្រស់ពីខាងក្នុងតែម្ដង។ ដោយឡែកវិធីព្យាបាលដោយខ្លួនឯងជាច្រើន ក៏អាចមានប្រយោជន៍ និងគួរតែសាកល្បងបន្ថែមដែរ។

គ្រឿងផ្សំក្នុងការធ្វើស្ក្រាប់អប់មាត់មាន៖

១-ក្រែមលាបមាត់ (ម៉ាកអ្វីក៏បានតាមចូលចិត្ត)

២-ទឹកឃ្មុំធម្មជាតិ

៣-ស្ករស

៤-សំឡីជូតមុខ

វិធីលាយស្ក្រាប់អប់បបូរមាត់៖

ដោយយកគ្រឿងផ្សំទាំង ៣មុខលាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបអប់នៅលើបបូរមាត់លើ

  • ក្រោម ហើយអប់ទុក ១-២នាទី
  • យកសំឡីជូតមុចមកធ្វើជូតលាងសម្អាតចេញជាការស្រេច។ អ្នកទាំងអស់គ្នាអាចបន្ថែមជាមួយក្រែមលាបការពារទៀតរិតតែល្អសម្រាប់បបូរមាត់ជួយឲ្យកាន់តែមានសំណើមល្អ។

ចុចមើលវីដេអូ វិធីលាយស្ក្រាប់អប់បបូរមាត់

ប្រសិនបើបបូរមាត់របស់អ្នកខ្មៅ ឬស្នាមប្រេះខ្មៅៗ អ្នកអាចសាកល្បងវិធីនេះ ហើយលទ្ធផលនឹងឃើញប្លែកៗបន្តិចម្តងៗ ក្នុងរយ:ពេល ២-៣សប្តាហ៍៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី