រឿង​ថ្មី​របស់ Song Hye Kyo និង Jun Ji Hyun ស៊ីសាច់​ហុត​ឈាម​គ្នា

  • 2021-11-17 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមរភូមិ​ភាព​យន្ត​ភាគ​កូរ៉េ មាន​ការ​ចូលរួម​ប្រយុទ្ធ​ពី​ខ្សែភាពយន្ត​របស់​តារា​ល្បី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទស្សនា​ត្រូវ​ប្រតាយប្រទង់​គ្នា​មិន​ធម្មតា​ឡើយ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo បាន​ឈាន​ជើង​ចូល​សង្វៀន​ប្រយុទ្ធ​ភាពយន្ត​ខែ​វិច្ឆិកា​ជា​ផ្លូវ​ការ​ហើយ។ យោង​តាម​ទិន្និន័យ​ពី Nielsen Korea ភាគ​ទី​២​នៃ​រឿង Now We Are Breaking Up មាន​ចំនួន​អ្នក​ទស្សនា​កើន​គួរ​ឲ្យ​កត់​សម្គាល់។ តាមនោះ​ដែរ ក្នុង​ភាគ​២ ជា​មធ្យម​មាន​អ្នក​ទស្សនា ៨​% និង​ពេល​ខ្ពស់​បំផុត​គឺ​ឡើង​ដល់ ១០.៥%​ឯណោះ។

តាម​ជាប់​កន្ទុយ​រឿង​ខាង​លើ គឺ​ជា​រឿង Jirisan របស់​កំពូល​តារា​សម្ដែង​ស្រី Jun Jihyun ដែល​មាន​ចំនួន​អ្នក​ទស្សនា ៧.៩​%។ ទោះ​បី​ជា​នេះ​គឺ​ជា​តួលេខ​ដ៏ខ្ពស់​មួយ​មែន​ពិត​ តែ​បើធៀប​នឹង​ភាគ​មុន​គឺ​មាន​ការ​ធ្លាក់​ចុះ​ច្រើន ដោយ​មុន​នោះ រឿង​នេះ​ទទួល​បាន​ចំនួនអ្នក​ទស្សនា ៨.៩​%​ឯណោះ។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​វាយ​តម្លៃ​ថា វណ្ណកម្ម​ថ្មី​របស់​តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភព​ផ្កាយ បង្ហាញ​ថា​នាង​ធ្លាក់​ទឹក​ដៃ​ខ្លាំង ត្បិត​រឿង​ភាគ​២​មុន​ៗ​របស់​នាង​រួម​មាន My Love From the Star និង Legend of the Blue Sea សុទ្ធ​តែ​មាន​ចំនួន​អ្នក​ទស្សនា​លើស​៣០ និង​២០​%​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​តួលេខ មិន​ដល់​១០​%​នៃ​រឿង​ថ្មី​នេះ​គឺ​ទាប​បំផុត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម