រើសបៀរមួយសន្លឹក ដើម្បីដឹងថាមនុស្សក្បែរខ្លួនសព្វថ្ងៃនេះទុកចិត្តបានដែរអត់?

  • 2021-11-25 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសន្លឹកបៀរទី...

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថាអ្នកមិនសូវជាប្រសព្វក្នុងការទាក់ទងជាមួយមនុស្សជុំវិញខ្លួននោះទេ ទោះជាទំនាក់ទំនងបែបស្នេហាក្ដី។ វាមិនមែនជាការលំបាកនោះទេសម្រាប់អ្នកក្នុងការចាត់ទុកនរណាម្នាក់ជាមិត្តភក្តិជិតស្និទ្ធ រាប់អានគេដោយស្មោះអស់ពីចិត្ត តែមិនមែនមនុស្សទាំងអស់នោះសុទ្ធតែមានចិិត្តគំនិតដូចអ្នកនោះទេ។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថាមានមនុស្សមួយចំនួនអ្នកដែលអ្នករាប់សព្វថ្ងៃនេះត្រូវតែប្រុងប្រយ័ត្នជាមួយបន្តិច។ អ្នកជាមនុស្សដែលមិនខ្វះមិត្តភក្តិនោះទេ តែមួយចំនួនធំគឹចងមិត្តព្រោះតែសម្លឹងឃើញអ្វីមួយពីអ្នកនោះទេ។ មានមនុស្សខ្លះនៅនឹងមុខអ្នកសម្ដីផ្អែមល្អណាស់ ចិត្តបានខ្លាំងណាស់ តែចិត្តខាងក្នុងវិញខ្មៅងងឹតដែលអ្នកនឹកស្មានមិនដល់។

សន្លឹកបៀរទី ៣

សម្រាប់អ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ មិត្តភក្តិអ្នកភាគច្រើនជាមនុស្សដែលលចូលចិត្តអ្វិត្រង់ទៅត្រង់មក មិនចូលចិត្តលាក់ពុត ពុតត្បុតច្រើននោះទេ។ ពួកគេមិនខ្លាចនឹងផ្ដល់យោបល់ចេញពីចិត្តពិតៗនោះទេ ព្រោះតែចង់ឃើញអ្នកល្អ។ រក្សាពួកគេអោយបានល្អ ព្រោះមនុស្សបែបនេះមិនងាយនឹងរកបាននោះទេ។

សន្លឹកបៀរទី ៤

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកជាមនុស្សដែលមានសំណាងខ្លាំងណាស់ក្នុងរឿងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ព្រោះពួកគេសុទ្ធតែជាមនុស្សដែលមានសន្តានចិត្តល្អ មិនមានល្បិចកល ទាក់ទងអ្នកព្រោះទែសម្លឹងឃើញអ្វីមួយពីអ្នកនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen