ប៉ុន្មានជំហាននេះជួយរក្សាសំណើមបានយ៉ាងល្អបំផុត ពិសេសសម្រាប់មិត្តនារីដែលមានស្បែកស្ងួតខ្លាំង
- 2021-11-25 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានជំហាននេះជួយរក្សាសំណើមបានយ៉ាងល្អបំផុត ពិសេសសម្រាប់មិត្តនារីដែលមានស្បែកស្ងួតខ្លាំង
៥ ជំហានក្នុងការថែរក្សាស្បែករបស់អ្នកឱ្យមានភាពភ្លឺថ្លា ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
១. លាងសម្អាតមុខបែប Double Cleansing
Double Cleansing គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាស្បែករបស់អ្នកឱ្យស្អាត និងមានសុខភាពល្អ។ វាក៏ជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិផងដែរ។ ព្រោះការលាងសម្អាតក្នុងទម្រង់នេះ វាអនុញ្ញាតឱ្យយើងកម្ចាត់ភាពកខ្វក់ ឬសំណល់នៅលើផ្ទៃមុខបានទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជ្រើសរើសហ្វូមលាងមុខ ដែលសាកសមនឹងស្បែករបស់អ្នកផងដែរ។
២. ប្រើប្រាស់ Toner ឬ Essence
បន្ទាប់ពីលាងសម្អាតមុខរួច បន្តជាមួយ Toner ឬ Essence ដើម្បីកែតម្រូវស្បែក។ ជំហាននេះគឺដើម្បីរៀបចំស្បែកសម្រាប់ជំហានបន្ទាប់ទៀត ហើយសំខាន់បំផុតនោះ វាក៏ជួយបន្ថែមសំណើមដល់ស្បែក បន្ទាប់ពីលាងមុខរួច ដែលអាចបណ្តាលឲ្យស្បែកស្ងួត។ ដូច្នេះហើយ មិត្តនារីទាំងអស់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំហាននេះ។ វានឹងជួយឱ្យស្បែកមានសារធាតុចិញ្ចឹមកាន់តែមានប្រសិទ្ធភាព។
៣. ប្រើប្រាស់ Sheet Mask
សម្រាប់ស្បែកភ្លឺថ្លា អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែបន្ថែមសំណើមដល់ស្បែក។ នារីកូរ៉េណាដែលផ្តោតសំខាន់លើការប្រើប្រាស់ Sheet Mask ច្រើន ហើយអ្នកខ្លះក៏បំប៉នផ្ទៃមុខដោយការបិទបាំងមុខជារៀងរាល់យប់ផងដែរ។ នោះក៏ព្រោះវាជាវិធីសាស្ត្រចំណាយពេលច្រើនក្នុងការធ្វើឱ្យស្បែកអ្នកមើលទៅមានសភាពទន់រលោងគួរអោយចង់ប៉ះ។
៤. ចិញ្ចឹមស្បែកជាមួយសេរ៉ូម
បន្ទាប់ពីបិទមុខដោយប្រើ Sheet Mask សូមលាបសេរ៉ូមលាបមុខភ្លាម។ ព្រោះជំហាននេះត្រូវបានគេចាត់ទុកជាជំហានបន្តបន្ទាប់ពីការបិទមុខរួច។ បន្ទាប់ពីម៉ាស្សាមុខរួចលាបលើមុខថ្នមៗពេលដល់ពេលបិទមុខរួចហើយបន្តជាមួយសេរ៉ូមភ្លាមៗ បើមិត្តនារីៗធ្វេសប្រហែសក្នុងជំហាននេះ អាចបណ្តាលឱ្យខូចស្បែកបាន។
៥. រក្សាសំណើមលើស្បែក
ដល់ដំណាក់កាលចុងក្រោយនៃការថែរក្សាស្បែក និងសរលោងបែបធម្មជាតិ។ នោះគឺជាដំណើរការនៃការចាក់សោរក្សាសំណើមនៅលើមុខខ្លួនឯងនេះហើយ។ ជំហាននេះសម្រាប់ក្មេងស្រីជ្រើសរើសក្រែមបំប៉នដែលមានកំហាប់ខ្ពស់ ជាពិសេសនៅពេលយប់ដែលមនុស្សមួយចំនួនអាចគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដែលជៀសមិនផុតពីការធ្វើឱ្យស្បែកស្ងួត ហើយការលាបក្រែមផ្តល់សំណើមជួយរក្សាសំណើមលើស្បែកពេញមួយយប់។