មនុស្សប្រុសដែលកើតឆ្នាំទាំង ៣ នេះ កាន់តែថ្នាក់ថ្នមប្រពន្ធគ្រួសារកាន់មានបាន

  • 2021-12-03 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បានជាគូរដឹងតែសំណាងខ្លាំងម៉ង៎

Taurus

Taurus ជាមនុស្សដែលស្ងប់ស្ងាត់ហើយក៏ជាមនុស្សដែលម៉ឹងម៉ាត់ខ្លាំងណាស់ដែរ។ ពួកគេមិនចូលចិត្តការផ្លាស់ប្ដូរនោះទេ នៅពេលដែលសម្រេចចិត្តថាច្បាស់លាស់ជាមួយនរណាម្នាក់ហើយ គឺគ្មានថ្ងៃកែប្រែនោះទេ។ មនុស្សប្រុស Taurus នឹងធ្វើអោយអ្នកមានអារម្មណ៏ថាមានសុវត្ថិភាពមួយជីវិត មិនជារឿងអ្វីក្នុងជីវិតនោះទេ អ្នកគឺជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតពួកគេ។

Cancer

សម្រាប់មនុស្សប្រុស Cancer គ្រួសារគឺសំខាន់ជាអ្វីៗទាំងអស់ បានអ្វីបន្តិចក៏គិតដល់ប្រពន្ធកូនមុនគេដែរ។ កម្រណាស់ដែលមនុស្សប្រុសដែលកើតឆ្នាំនេះមកខឹងដាច់ក្បាលដាច់កន្ទុយនឹងប្រពន្ធខ្លួននោះ។ មនុស្សស្រីដែលបានមនុស្សប្រុស Cancer ជាគូរច្បាស់បានធ្វើបុណ្យជាតិមុនមកច្រើនមិនខាន។

Leo

មើលពីសម្បកក្រៅទៅ មនុស្សប្រុស Leo នេះអាចនឹងចិត្តត្រជាក់បន្តិចហើយ តែតាមពិតទៅនៅចំពោះមុខមនុស្សដែលខ្លួនស្រលាញ់ ពួកគេក៏ប្រែប្រួលភ្លាមៗ។ ពួកគេជាប្រភេទមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ណាស់ តែងតែគិតដល់ប្រពន្ធកូនជានិច្ច។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen