ដឹងថាក្នុងចិត្តគេ អ្នកជាអ្វីអោយប្រាកដ តាមរយះសន្លឹកបៀរដែលអ្នកជ្រើសរើស
- 2021-11-24 07:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាក្នុងចិត្តគេ អ្នកជាអ្វីអោយប្រាកដ តាមរយះសន្លឹកបៀរដែលអ្នកជ្រើសរើស
បើសិនជាអ្នកកំពុងតែមិនប្រាកដថា អ្នកមានដំណែងជាអ្វីនៅក្នុងបេះដូងគេនោះសន្លឹកបៀរដែលអ្នកជ្រើសរើសអាចបកស្រាយបានយ៉ាងច្បាស់៖
សន្លឹកបៀរទី ១
បើសិនជាអ្នកជ្រើសរើសសន្លឹកបៀរនេះ អ្នកជាមនុស្សរហ័សរហួស មិនចូលចិត្តនៅស្ងៀមមួយកន្លែងនោះទេ មិនត្រឹមតែប៉ុណ្ណោះ អ្នកជាមនុស្សដែលមានភាពវៃឆ្លាត ស្អាត ហើយមានសន្តានចិត្តល្អថែមទៀត។ មុនពេលដែលចាប់ផ្ដើមធ្វើអ្វីមួយ អ្នកមានគម្រោងការយ៉ាងច្បាស់លាស់ព្រោះតែអ្នកតែងតែចង់បានភាពឥតខ្ចោះជានិច្ច មិនសំខាន់ថាជារឿងអ្វី តូចតាចយ៉ាងណានោះទេ។ ចំពោះរឿងស្នេហាក៏មិនខុសគ្នាប៉ុន្មាននោះទេ បើសិនជាតាំងចិត្តថាស្រលាញ់នរណាម្នាក់នោះ មិនមានសូម្បីតែកូនចិត្តទៅសម្លឹងអ្នកផ្សេង។ ពេលដែលសេពគប់គ្នា អ្នកមិនមែនជាប្រភេទមនុស្សសម្លឹងមើលទ្រព្យសម្បតិ្ត ឬ រូបរាងខាងក្រៅជាធំនោះទេ តែទាមទារដាច់ខាតគឺមនុស្សដែលចាស់ទុំ និង មិនយកការស្រលាញ់អ្នកមកលេងសើច។ ទោះគេមិននិយាយចេញមកដោយផ្ទាល់ក្ដី ក្នុងចិត្តគេអ្នកគឺជាមនុស្សស្រីដែលល្អពិសេសជាងអ្នកដែលគេបានជួបកន្លងមក។
សន្លឹកបៀរទី ២
ក្ដីស្រលាញ់ដែលអ្នកមានសព្វថ្ងៃមិនមានជាការឃើញភ្លាមស្រលាញ់ភ្លែតនោះទេ គឺវាចេញពីការជិតស្និទ្ធគ្នា រាប់អានគ្នាពីមិត្តភក្តិធម្មតាមក។ មុនពេលមកសេពគប់គ្នា អ្នកទាំងពីរធ្លាប់បានឆ្លងកាត់រឿងរ៉ាវរាប់មិនអស់នោះទេជាមួយគ្នា មិនថាជារឿងសប្បាយចិត្ត ឬ ក៏ជាទុក្ខសោកនោះទេ ដែលជាហេតុធ្វើអោយចំណងរវាងអ្នកទាំងពីររឹងមាំជាខ្លាំង។ ទោះជាពេលខ្លះទាស់សម្ដីគ្នានឹងរឿងតិចតួចក៏ពិតមែន តែព្រោះតែបែបនេះហើយដែលធ្វើអោយអ្នកទាំងពីរ អាចស្វែងយល់ពីគ្នាបានកាន់តែច្បាស់ពីចំនុចល្អ និង ចំនុចអាក្រក់រៀងៗខ្លួន។ រឿងដែលគេលាក់ទុកក្នុងចិត្តកន្លងមកនោះ មិនថាជាចំនុចល្អ ឬ ក៏មិនល្អយ៉ាងណានោះទេ គឺគេពេញចេញគ្រប់យ៉ាងពីអ្នក។
សន្លឹកបៀរទី ៣
សន្លឹកបៀរមួយនេះបង្ហាញយ៉ាងច្បាស់ថា អ្នកមានតែរឿងល្អប៉ុណ្ណោះដែលកំពុងរងចាំអ្នក។ មើលពីសម្បកខាងក្រៅទៅ គេជាមនុស្សដែលមិនចេះរ៉ូម៉ែនទិចអីបន្តិច សម្ដីសម្ដៅក៏មិនសូវជាផ្អែមល្អែម ដែលធ្វើអោយអ្នកចេះតែនឹកឆ្ងល់ថា គេពិតជាមានចិត្តលើអ្នក ឬ ក៏អត់។ គួរតែស្ងប់ចិត្តចុះ ក្នុងបេះដូងគេមិនមានស្រីណាម្នាក់ផ្សេងក្រៅពីអ្នកនោះទេ គ្រាន់តែគេមិនចូលចិត្តបង្ហាញចេញមកក្រៅតែប៉ុណ្ណោះ។