ជួបរឿងលំបាកក្នុងជីវិតកាន់តែច្រើន ធ្វើអោយអ្នកកើតឆ្នាំទាំង ៣ នេះកាន់តែជោគជ័យ
- 2021-11-30 07:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបរឿងលំបាកក្នុងជីវិតកាន់តែច្រើន ធ្វើអោយអ្នកកើតឆ្នាំទាំង ៣ នេះកាន់តែជោគជ័យ
អាចមកពីចរិតរឹងរូសពីកំណើតពីអ្នកដែលកើតឆ្នាំទាំង ៣ នេះ ហើយដែលធ្វើអោយការលំបាក ឧបសគ្គកាន់តែច្រើន កាន់តែធំ ធ្វើអោយពួគមានចិត្ត កាន់តែចង់ឈ្នះ ហើយជម្នះអោយទាល់តែបាន៖
Aries - (២០ មីនា - ១៩ មេសា)
Aries ធម្មតាជាមនុស្សដែលមានចិត្តក្លាហាន ហើយក៏មានមហិជ្ជតាខ្ពស់ថែមទៀត។ ទម្រាំតែសម្រេចសាច់ការអ្វីមួយនោះ គិតសឹងតែជ្រុះសក់ះអស់ទៅហើយ បើមកនិយាយថាអោយគាត់ធ្វើអ្វីលុមៗបានហើយនោះ កុំថាគាត់ហ្នឹងចេះតែចិត្តច្រើន ប៉ះមិនបាននោះ។ ព្រោះតែមានសន្តានជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ផងនោះ ការផ្ដល់ផលប្រយោជន៏ ឬ សូកប៉ាន់ ដើម្បីមកកែប្រែចិត្តគាត់នោះគឹមិនអាចទៅរួចនោះទេ។ បើប្រៀបធៀបជាមួយមនុស្សដែលមានអាយុស្របាលគ្នា អ្នកដែលកើតឆ្នាំនេះ ភាគច្រើនចាស់ទុំ ហើយចេះគិតគូររ៉ាក់ជ្រៅជាងគេ អញ្ចឹងហើយការលំបាកល្មមៗ មិនមែនជាបញ្ហាសម្រាប់ពួកគាត់នោះទេ។
Scorpio - (២៣ តុលា - ២២ វិច្ឆិកា)
មិនជារឿងជីវិតផ្ទាល់ខ្លួន ឬ ជាការងារនោះទេ Scorpio ភាគច្រើនជាមនុស្សដែលមានទស្សនៈផ្ទាល់ខ្លួន ហើយចូលចិត្តធ្វើអ្វីតាមរបៀបរបស់ខ្លួន។ តាំងពីក្មេងមកក៏សំណាងទៅហើយ តែការសំណាងនេះកើតចេញមកពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ព្រមទាំងការដែលចេះប្រើប្រាស់ពេលវេលាខ្លួនយ៉ាងមានប្រយោជន៏ផងដែរ។ ការលំបាកមានតែជាឱកាសអោយពួកគេបង្ហាញពីសមត្ថភាពដែលគេលាក់ទុក និង សន្សំមកជាយូរនោះទេ។ ទោះជាមិនមានទ្រព្យធន់សម្បើមមហាសាលអ្វីពិតមែន តែមនុស្សភាគច្រើននៅតែកោតសរសើរ និង ប្រាថ្នាចង់បានជីវិតដូចពួកគាត់។
Leo - (២២ កក្កដា - ២២ សីហា)
បើនិយាយពីរឿង តស៊ូ និង ចចេសរឹងរូស គ្មាននរណាអាចប្រៀបធៀបនឹង Leo បាននោះទេ។ អ្នកដែលកើតឆ្នាំនេះមានចិត្តចង់ដឹង ចង់លឺ ចង់សាកល្បងអ្វីដែលថ្មីៗ មិនដែលសម្រាក ហើយក៏មិនចូលចិត្តធ្វើការងារអ្វីដែលអោយខ្លួនឯងទំនេរពេក។ អ្វីដែលធ្វើអោយពួកគេកាន់តែទទួលបានភាពជោគជ័យជានិច្ននោះគឺ ការចេះប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនបានយ៉ាងត្រឹមត្រូវ។