ប៉ុន្មានឃ្លានេះជាអ្វី ដែលមនុស្សស្រីរឹងមាំតែងប្រើសម្រាប់ដាស់តឿនខ្លួនឯង ពេលជួបការលំបាក

  • 2021-12-02 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពរឹងមាំ និង អំនត់អត់ធន់នេះ មិនមែនកើតចេញមកដោយងាយៗនោះ​ទេ ទាំងរឿងល្អ និង អាក្រក់ដែលឆ្លងកាត់កន្លងមក អាចអោយមនុស្សស្រីរៀនសូត្រជាងអ្វីៗទាំងអស់ ហេតុនេះហើយពេលដែលមានអារម្មណ៏ថាពិបាកចង់ បោះបង់ចោលនោះ​គួរព្យាយាមរំលឹកខ្លួនឯងពីឃ្លាទាំងប៉ុន្មាននេះ៖

  • ពេលដែលគ្មាននរណាម្នាក់អាចអោយអ្នកពឹងពាក់បាន ពេលនោះជាពេលដ៏ល្អបំផុតហើយក្នុងការរៀនក្រោកឈរដោយខ្លួនឯង។

  • មនុស្សស្រីឆ្លាតតែងដឹងយ៉ាងច្បាស់ថាមនុស្សបែបណាដែលខ្លួនគួរទៅពាក់ព័ន្ធជាមួយ មនុស្សបែបណាដែលគួរតែរាប់អានបែបធម្មតាៗ។

  • ចំពោះរឿងស្នេហា ដឹងច្បាស់ខ្លាំងណាស់ថាខ្លួនឯងគួរតែទទួលបានការស្រលាញ់បែបណា បើទទួលបានមិនសក្តិសមនោះក៏សម្រេចដើរចេញភ្លាមៗ មិនស្រណោះនោះទេ។

  • មិនមនុស្សដែលមើលទៅមានអ្វីគ្រប់យ៉ាងសុទ្ធតែរស់នៅយ៉ាងមានក្ដីសុខ ហើយមនុស្សដែលមានក្តីសុខក៏មិនត្រូវការទាមទារអោយមានគ្រប់សព្វបែបយ៉ាងនោះទេ។

  • ពេលខ្លះ ភាពស្ងៀមស្ងាត់ជាចម្លើយដ៏ត្រឹមត្រូវបំផុត

  • មិនភ្លេចក្នុងការអរគុណខ្លួនឯងដែលតស៊ូរហូតមកទោះជាលំបាកយ៉ាងណា ហើយការលំបាកលើនេះក៏មិនអាចអោយអ្នកចុះចាញ់បាននោះដែរ។

  • អ្នកមិនអាចហាមឃាត់អ្នកដទៃមិនអោយមកសើចយំ និង រឿងអ្នកបាននោះទេ។

  • ពេលគេសួរថា 'ប្រឹងម្ល៉េះ អនាគតគង់តែអោយគេចិញ្ចឹមនោះទេ' អរគុណគេទៅដែលបារម្ភពីអ្នក តែប្រាប់គេអោយដឹងផងថាជីវិតដែលអ្នក និង គេចង់បានវាខុសគ្នា កុំប្រៀបធៀបអី។

  • មិនមែនមនុស្សទាំងអស់ដែលចូលមកក្នុងជីវិតអ្នក សុទ្ធតែអាចនៅជាមួយអ្នករហូតដល់ទីបញ្ចប់នោះទេ សូម្បីគូស្នេហ៏ដែលសេពគប់ មានគម្រោងអនាគតជាមួយគ្នាក្ដី។

  • ក្នុងមួយជីវិតនេះ គ្មានអ្វីគួរអោយសោកស្ដាយជាងការដែលមិនបានសាកល្បងធ្វើអ្វីដែលខ្លួនស្រម៉ៃចង់បាន ព្រោះជីវិតនេះមានតែទៅមុននោះទេ បើសិនចេះតែខ្លាចមិនចប់ ឱកាសនោះច្បាស់ជាកន្លងផុតទៅជាមិនខាន។

ប្រភព៖ bestie

អត្ថបទពេញនិយម