សាកល្បងរើសអណ្ដូងមួយសម្រាប់បន់ផ្សង ដើម្បីដឹងថាបំណងប្រាថ្នាអ្នកបានសម្រេចឫអត់

  • 2021-12-03 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាករើសមួយមើល ថាបើសិនជាអ្នកមានបំណងប្រាថ្នាដែលចង់សម្រេចនោះ តើអ្នកនឹងបោះកាក់ចូលក្នុងអណ្ដូងមួយណា៖

អណ្ដូងទី ១

ទោះជាមើលទៅនៅក្នុងពេលនេះអ្វីៗ កើតឡើងមិនដូចអ្វីដែលប៉ងទុកពិតមែន តែក៏កុំបោះបង់ចោលងាយៗនោះ ព្រោះនៅខ្វះតែបន្តិិចទៀតនោះទេ អ្នកនឹងដើរដល់គោលដៅជាមិនខាន គ្រាន់តែមានអ័ព្ទនៅតាមផ្លូវនោះបន្តិចប៉ុណ្ណោះ។

អណ្ដូងទី ២

បំណងប្រាថ្នាអ្នកនៅពេលអាចនឹងមិនទាន់អាចសម្រេចបាននៅឡើយក៏ព្រោះតែមានឧបសគ្គរារាំងផ្លូវច្រើនពេក តែការរាំងស្ទះលើកនេះមិនមែនជារឿងមិនល្អសម្រាប់អ្នកនោះទេ ក្នុងពេលដ៏ខ្លីខាងមុននោះ រឿងដែលអ្នកនឹកស្មានមិនដល់ធ្វើអោយអ្នកដើរកាន់តែឆាប់ទៅដល់គោលដៅរបស់អ្នកនោះទេ។

អណ្ដូងទី ៣

មិនមែនជាទេវតាឯណា ដែលមកជួយអ្នកដើម្បីសម្រេចបំណងអ្នកនោះទេ វាអាចជាមនុស្សជិតៗខ្លួននេះឯង។ ដោយសារតែមានមិត្តភក្តិចិត្តបានបែបនេះហើយក៏រក្សាអោយបាន កុំអោយបាត់ទំនាក់ទំនងល្អមួួយនេះអោយសោះ។

អណ្ដូងទី ៤

ធម្មតាអ្នកជាមនុស្សដែលមានសន្តានចិត្តល្អ ដែលអ្នកដទៃមិនខ្លាចនឹងពឹងពាក់នោះទេ។ ព្រោះសន្តានចិិត្តដ័ល្អរបស់អ្នកនេះហើយ ទើបបុណ្យ និង អំពើល្អទាំងនោះនឹងត្រលប់មកតបស្នងអ្នក ប៉ងប្រាថ្នាអ្វីក៏បានសម្រេចដែរ។

អណ្ដូងទី ៥

អ្វីដែលអ្នកគួរធ្វើនៅក្នុងពេលនេះ ក៏បន្តការខិតខំប្រឹងរបស់អ្នក ព្រោះថាផ្លូវដែលអ្នកដើរកន្លងមកនេះជាផ្លូវដ៏ត្រឹមត្រូវហើយ សម្រុកតែបន្តិចទៀតក៏ទៅដល់គោលដៅ ហើយកុំទាន់ចុះចាញ់អី។

អណ្ដូងទី ៦

ច្បាស់ចែសតែម្ដងហើយ ថាបំណងប្រាថ្នាអ្នកនឹងក្លាយមកជាការពិតក្នុងពេលឆាប់ៗនេះ អ្វីដែលអ្នកត្រូវចងចាំនៅក្នុងពេលនេះ បង្រៀនអោយខ្លួនឯងមានការអត់ធ្មត់បន្តិចរឿងល្អនឹង រត់មករកឯងៗមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម