មនុស្សស្រីទោះជាឯកាយ៉ាងណា ក៏មិនគួរទៅពាក់ព័ន្ធជាមួយមនុស្សប្រុសទាំង ៣ ប្រភេទនេះដែរ

  • 2021-12-03 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាឯកាពិតមែន តែបើចេះតែបណ្ដោយអោយមនុស្សប្រុសប្រភេទនេះចូលមកក្នុងជីវិតច្បាស់ជាស្ដាយក្រោយមិនខាន៖

១. ល្អពេកដាក់មនុស្សស្រីគ្រប់គ្នា

មនុស្សប្រុសទោះជាធម្មតាជាសុភាពបុរសខ្លាំងយ៉ាងណាក៏មានព្រំដែនដែរ។ តែបើគេនេះចេះតែចិត្តល្អចម្លែក​ ជាពិសេសជាមួយស្រីស្អាត ចេះតែជួយយកអាសារគេមិនដែលខាននោះ គេប្រហែលជាកំពុងសម្លឹងរកឱកាសថ្មី ជាពិសេសមិនបានចាប់អារម្មណ៏ពីអារម្មណ៏ និង ខ្លាចចិត្តអ្នកបន្តិចសោះ។

២. ស្រលាញ់ខ្លួនឯងខ្លាំងពេក

មនុស្សប្រុសបែបនេះគឺអាត្មានិយមខ្លាំងតែម្ដង ក្នុងចិត្តគេខ្វល់ខ្វាយ គិតគូរសំខាន់តែពីសុខទុក្ខគេតែម្ខាងតែប៉ុណ្ណោះ។ ពីដំបូងៗ មនុស្សស្រីអាចនឹងពេញចិត្តមនុស្សប្រភេទនេះទាំងមិនដឹងខ្លួន ព្រោះតែសម្ដីដែលថា ចង់អោយមនុស្សទូទៅពេញចិត្តគេព្រោះគេជាគេ មិនចង់កែប្រែខ្លួនដើម្បីនរណាម្នាក់ឡើយ។ បើសិនអ្នកជានៅតែបន្តទាក់ទងមនុស្សប្រុសប្រភេទនេះ អ្នកច្បាស់ជាត្រូវតាមចិត្តគេគ្រប់រឿងមិនខាន។

៣. ពឹងពាក់អ្នកដទៃមិនឈប់

មនុស្សទោះជារឹងមាំយ៉ាងណា ពេលមានស្នេហាក៏ចង់បានមនុស្សប្រុសម្នាក់ដែលអាចពឹងពាក់បាន អាចចែករំលែករឿងរ៉ាវលំបាកក្នុងជីវិតខ្លួនបាន។ តែបើសិនជាគេជាប្រភេទមនុស្សដែលជួយតែខ្លួនឯងមិនបានផងនោះ ហើយថែមទាំងពឹងពាក់អ្នកឈប់ថែមទៀត មិនចេះតស៊ូព្យាយាមដោយខ្លួនឯងសោះ នៅទំនេរទៅល្អជាង។

៤. ចាប់អារម្មណ៏តែរូបសម្រស់ខាងក្រៅ

បើសិនជាអ្នកដែលធ្លាប់រាប់អានប៉ះចំមនុស្សប្រភេទនេះ ច្បាស់ជាដឹងយ៉ាងច្បាស់មិនខាន។ មនុស្សប្រុសបែបនេះ ទាស់នេះទាស់នោះមិនចេះចប់ រិះគន់ដល់ថ្នាក់ អ្នកលែងស្រលាញ់ខ្លួនឯង ហើយកែប្រែព្រោះតែគេក៏ថាបាន។ បើសិនជាគេផ្ដោតសំខាន់តែលើរូបសម្រស់ខាងក្រៅបែបនេះ គេមិនសក្តិសមនឺងទទួលបានការស្រលាញ់ពីអ្នកនោះទេ។

៥. គំរិះខ្លាំងពេក

បញ្ហានេះនឹងអាចកើតមានឡើងមិនខាន ពេលទាក់ទងគ្នាយូរៗទៅ។ មិនថាចាយវាយរិតត្បិតបែបណា ក្នុងក្រសែភ្នែកមនុស្សដែលសន្សំសំចៃហួសហេតុ អ្នកនៅតែជាមនុស្សខ្ជះខ្ជាយ ចាយវាយមិនគិតគូរជានិច្ច។ ទោះជាការដែលចេះមានគំនិតចេះទុកដាក់រឿងលុយកាក់បែបនេះល្អពិតមែន តែបើចេះតែសន្សំភ្លេចគិតសប្បាយក្នុងពេលបច្ចុប្បន្ន ក៏មិនមែនជារឿងត្រឹមត្រូវដែរ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម