មនុស្សប្រុសដែលកើតឆ្នាំទាំង ៤ នេះ យកជាគូអនាគតច្បាស់ជាទឹកភ្នែកឥតល្ហែរមិនខាន

  • 2021-11-16 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះរឿងស្នេហា មនុស្សប្រុសដែលកើតឆ្នាំទាំង ៤ នេះតែងតែមានអារម្មណ៏ថាខ្លួនឯងល្អមិនគ្រប់គ្រាន់ ចេះតែស្រម៉ៃថាអ្នកទៅមានអ្នកផ្សេង។ ព្រោះតែខ្លាចនេះខ្លាចនោះ មិនឈប់បែបនេះហើយ ទើបធ្វើអោយអ្នកអាចនឹងពិបាកមានអារម្មណ៏ថាបានសុខ ពេលដែលរៀបការរួច៖

Taurus

មនុស្សប្រុសដែលកើតឆ្នាំនេះ ភាគច្រើនជាមនុស្សដែលចចេសរឹងរូសខ្លាំង មិនសូវជាចេះបត់បែនតាមកាលៈទេសនោះទេ ហើយជាមនុស្សប្រច័ណ្ឌមិនឈប់ថែមទៀត ចង់អោយតែអ្នកធ្វើតាមចិត្តគេគ្រប់បែបយ៉ាង។ ភាគច្រើនកាន់តែស្រលាញ់ខ្លាំង អារម្មណ៏ក៏កាន់តែឆេវឆាវ រហូតដល់ថ្នាក់អោយអ្នកមានអារម្មណ៏ថាខ្លាចពួកគាត់ក៏ដថាបាន។

Virgo

បញ្ហារវាងគូស្នេហ៏ដែលមានភាគីខាងប្រុសជា Virgo ភាគច្រើនកើតឡើងក៏ព្រោះតែគាត់តែងមានអារម្មណ៏ថាខាងស្រីនេះល្អពេកហើយ មិនសមនឹងមកស្រលាញ់ខ្លួននោះទេ ហើយចង់អោយក្នុងចិត្តគេនេះមានគាត់តែម្នាក់។ ព្រោះតែបែបនេះហើយទើបភាគច្រើន គាត់តែសាកចិត្តគូស្នេហ៏ ដែលយូរៗទៅអាចនឹងធ្វើអោយហត់ចិត្តទ្រាំលែងបាន។

Leo

មនុស្សប្រុសប្រភេទ Leo នេះភាគច្រើនជាមនុស្សដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ ហើយចង់អោយចិត្តភរិយាខ្លួននេះ មានតែខ្លួនម្នាក់ សូម្បីតែរំលឹកពីឈ្មោះមនុស្សប្រុសផ្សេងក៏មិនបាននោះដែរ។ មនុស្សប្រុសដែលកើតឆ្នាំនេភាគច្រើនចូលចិត្តគ្រប់គ្រងមនុស្សដែលខ្លួនស្រលាញ់ណាស់ មិនចង់អោយទៅនិយាយស្ដីជាមួយមនុស្សប្រុសដទៃនោះទេ។ ទោះជាមើលពីសម្បកខាងក្រៅទៅដូចជាមិនខ្វល់ តែតាមពិតទៅនៅក្នុងចិត្តនេះក៏ចេះតែខ្វល់ខ្វាយខ្លាចអ្នកដទៃ ដណ្ថើមគាត់ចេញពីខ្លួនទៅ។

Scorpio

មនុស្សប្រុសប្រភេទ Scorpio នេះភាគច្រើនតែងតែមានការព្រួយបារម្ភ មិនស្រាកស្រាន្តនោះទេ ព្រោះតែចិត្តដែលស្រលាញ់នេះវា មានជ្រាលជ្រៅខ្លាំងពេក។ តាំងពីពេលដែលទាក់ទងគ្នាដំបូងៗ មកម៉្លេះ គាត់តែងតែចង់អោយមនុស្សដែលខ្លួនស្រលាញ់នៅក្បែរគ្រប់ពេល ដែលធ្វើអោយមើលទៅគាត់ក៏ក្លាយជាមនុស្សដែលចូលចិត្តបញ្ជា ហាមឃាត់មិនចេះចប់ កាន់តែបារម្ភ ចរិតបែបនេះក៏កាន់តែខ្លាំងក្លាឡើង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen