គន្លឹះល្អៗទាំង ៦ យ៉ាងដែលអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងជីវិត

  • 2021-11-12 07:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់ៗគ្នានៅលើលោកនេះគ្មានអ្នកណាដែលមិនធ្លាប់ "មិនបានធ្វើខុសនោះទេ" គឺប្រាកដជាមាន គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះនៅក្នុងឆាកជីវិតរបស់ពួកគេ។ មានអ្នកខ្លះទៀតនោះធ្លាប់បានឆ្លងកាត់ ធ្លាប់បានធ្វើ និងធ្លាប់បានសម្រេចចិត្តទៅលើរឿងអ្វីមួយម្តងរួចទៅហើយ តែពេលក្រោយនូវតែធ្វើការសម្រេចចិត្តខុសដដែលៗ។

តើមូលហេតុអ្វីបានជាមនុស្សពេលខ្លះធ្វើការសម្រេចចិត្តខុស និងពេលខ្លះទៀតក៏ត្រូវ? ទាំងនេះដោយសារការគិតនៅក្នុងប្រព័ន្ធខួរក្បាលរបស់មនុស្សមានទំនោរទៅលើការគិតឆាប់ៗ ខ្លីៗ ដោយមិនបានវិភាគ និងមិនបានធ្វើការពិចារណាឲ្យបានសព្វគ្រប់ គ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្ត។

អ្នកអាចធ្វើការកាត់បន្ថយទៅលើកំហុសនៃការសម្រេចចិត្តខុសនៅក្នុងជីវិតរស់នៅតាមគន្លឹះល្អៗទាំង ៦ យ៉ាងនេះ៖

  • ការសម្លឹងមើលទៅលើគោលបំណងថាតើអ្វីដែលអ្នកគម្រោងចង់បានចង់ធ្វើនោះគឺជាអ្វីឲ្យប្រាកដនឹងច្បាស់លាស់
  • ផ្តល់ពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើននឹងគ្រប់គ្រាន់ដើម្បីធ្វើការគិតវិភាគមុននឹងធ្វើការសម្រេចចិត្ត
  • ការផ្លាស់ប្តូរទម្លាប់នឹងអកប្បកិរិយាមិនល្អចេញដោយគិតទៅលើហេតុផល និងផលប៉ះពាល់ដែលអ្នកនឹងអាចទទួលបាន
  • ត្រូវក្រលែកមើលឡើងវិញនូវកំហុសឆ្គង និងការសម្រេចចិត្តខុសកាលពីមុនដើម្បីធ្វើការកែលម្អឲ្យបានប្រសើរឡើង
  • ស្វែងយល់ឲ្យបានច្រើននឹងច្បាស់លាស់ទៅលើព័ត៌មាន ហើយនឹងការពិតមុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ
  • អ្នកត្រូវទទួលយកដំបូន្មានល្អៗពីអ្នកដទៃ តែអ្នកត្រូវជាម្ចាស់ជីវិតក្នុងការសម្រេចចិត្តលើអនាគតរបស់ខ្លួនឯង

អ្វីដែលសំខាន់បំផុតនោះគឺការពិនិត្យមើលទៅលើស្ថានភាពខ្លួនឯងជាមុនសិនថា តើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណានៃជីវិតរស់នៅ។ ការរៀនសូត្រទៅលើកំហុសឆ្គងរបស់ខ្លួនឯង ឬពីអ្នកដទៃនឹងអាចជាបទពិសោធល្អមួយសម្រាប់អ្នកក្នុងការសម្រេចចិត្តឲ្យបានល្អ និងត្រឹមត្រូវ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម