ចាប់ពីថ្ងៃ ១១.១១ នេះ​ អ្នកដែលកើតឆ្នាំទាំង ៤ នេះនឹងមានលាភសំណាងខ្លាំងរកអ្នកប្រៀបមិនបាន


  • 2021-11-11 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណាងខ្លាំងគួរអោយច្រណែនម៉ង សម្រាប់អ្នកដែលកើតឆ្នាំទាំងនេះ

ឆ្នាំរកា

យោងតាមក្បួនហោរាសាស្រ្តបុរាណ អ្នកដែលកើតឆ្នាំរកា នឹង ជួបតែលាភសំណាងចាប់ពីពេលនេះតទៅ។ មិនថាក្មេង ឬ ចាស់ ធ្វើការនៅក្នុងវិស័យអ្វីនោះទេ អ្វីគ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូនលើសពីការរំពឹងទុក។ ក្រៅពីមានលាភសម្រាប់ខ្លួនឯងផ្ទាល់ហើយ ក៏អាចសាយភាយសំណាងនោះដល់មនុស្សជុំវិញខ្លួនថែមទៀត។

ឆ្នាំម្ស៉ាញ់

អ្នកដែលកើតឆ្នាំម្ស៉ាញ់ក៏មានលាភសំណាងមិនធម្មតាផងដែរ មិនចាំបាច់ប្រឹងប្រែងខ្លាំង ក៏មិនចាំបាច់ត្រូវបារម្ភរឿងលុយកាក់ដែរ។ ធម្មតាអ្នកដែលកើតឆ្នាំនេះជាមនុស្សពូកែបត់បែន ធ្វើអ្វីក៏ធ្វើដោយអស់ពីចិត្ត។ បើសិនជាមួយរយៈនេះមានអារម្មណ៏ថាអ្វីៗ មិនកើតឡើងតាមអ្វីដែលគិតទុកសោះនោះ ពេលនេះជាពេលដែលមានការផ្លាស់ប្ដូរកើតឡើងហើយ។

ឆ្នាំកុរ

អ្នកកើតឆ្នាំកុរនេះ ជាទូទៅជាមនុស្សដែលរួសរាយសម្បូរញាតិ មិនថាជីវិតធ្លាក់ដុនដាបយ៉ាងណានោះទេ ពួកគេនៅតែអាចរក្សាការគិតបែបវិជ្ជមានបានជានិច្ច។ ចាប់ពីថ្ងៃ ១១ ខែ ១១ នេះទៅ ត្រូវតែចេះចាប់យកសំណាង ព្រោះពេលនេះជាពេលដែលល្អបំផុតហើយសម្រាប់អ្នកមិនថាអ្នកប្រកបការងារធម្មតា ឬ រកស៊ីជំនួញធំតូចនោះទេ។

ឆ្នាំមមែ

អ្នកដែលកើតឆ្នាំមមែ តាំងតែពីដើមមកជាមនុស្សដែលស្រលាញ់ភាពឯករាជ្យ ចូលចីត្តចាយវាយអ្វីដែលបានមកពីកម្លាំងញើសឈាមខ្លួនពិតៗ។ ចាប់ពីពេលនេះតទៅ អ្នកត្រូវព្យាយាមចាប់អារម្មណ៏ពីឱកាសដែលរត់ចូលមកក្នុងជីវិតអ្នក ហើយប្រើប្រាស់សមត្ថភាពអ្នកអោយបានពេញលេញបំផុត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម