អាយុទើបតែ៩ឆ្នាំ កូនស្រី Beyoncé រកបានចំណូល៥០០លានដុល្លារ
- 2021-11-03 02:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុទើបតែ៩ឆ្នាំ កូនស្រី Beyoncé រកបានចំណូល៥០០លានដុល្លារ
ទោះបីជាមានវ័យនៅក្មេងខ្លាំងក៏ដោយ តែកូនស្រីរបស់កំពូលតារាចម្រៀងស្រីអាមេរិក Beyoncé រកលុយបានពីវិស័យច្រើនប្រភេទ។
កាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន Daily Mail បានរាយការណ៍ថា កាលពីឆ្នាំ ២០១៩ ទស្សនាវដ្ដី Forbes បានទទួលស្គាល់ថា តារាចម្រៀងរ៉េបអាមេរិក Jay-Z គឺជាមហាសេដ្ឋីពាន់លានដុល្លារ ដោយទ្រព្យរបស់លោកសរុបគឺ ១.៣ពាន់លានដុល្លារ។
យ៉ាងណាក្ដី ទោះបីជាមានឪពុកម្ដាយជាមហាសេដ្ឋីក៏ដោយ តែកូនស្រីរបស់តារាចម្រៀង Beyoncé មិនចាំបាច់ពឹងទ្រព្យរបស់អ្នកទាំង២ក៏មានចំណូលរាប់រយលានដោយខ្លួនឯងដែរ។ តាមនោះដែរ កូនស្រីអាយុ៩ឆ្នាំ ឈ្មោះ Blue Ivy Carter មានទ្រព្យប្រមាណ៥០០លានដុល្លារ យោងតាមបណ្ដាញព័ត៌មាន South China Morning Post។
តាមនោះដែរ ក្នុងឆ្នាំ២០១៧ Blue Ivy បានមានវត្តមានក្នុងអាល់ប៊ុមចម្រៀង 4:44 របស់ឪពុកខ្លួន ហើយទទួលបានតម្លៃខ្លួនសិទ្ធិបញ្ញាពីអាល់ប៊ុមនេះយ៉ាងច្រើន។ ឆ្នាំ ២០១៩ កុមារីអាយុ ៩ឆ្នាំក៏ចូលរួមក្នុងបទចម្រៀង Brown Skin Girl ដែលជាបទចម្រៀងនៃរឿង The Lion King: The Gift។ South China Morning Post បានឲ្យដឹងថា ចម្រៀងរបស់ Ivy ទទួលបានតម្លៃសិទ្ធិបញ្ញាខ្ពស់បំផុត ដែលធ្វើឲ្យនាងរកបានចំណូលពីប្រភពនេះខ្ពស់ ទោះមិនទាន់មានបទចម្រៀងច្រើនក៏ដោយ។
ក្រៅពីចម្រៀង កុមារីកើតឆ្នាំ២០១២ ក៏រកបានចំណូលខ្ពស់កប់ពពកពីការផ្សាយពាណិជ្ជកម្មរួមជាមួយម្ដាយ ក៏ដូចពាណិជ្ជកម្មទោលរបស់ខ្លួនឯងផងដែរ៕