គន្លឹះល្អៗ ៣ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ និងមិនឲ្យតម្លៃចំពោះខ្លួនឯង
- 2021-11-02 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះល្អៗ ៣ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ និងមិនឲ្យតម្លៃចំពោះខ្លួនឯង
នៅពេលដែលអ្នកតែងតែមានអារម្មណ៍ថាខ្លួនគ្មានតម្លៃនោះ ភាគច្រើនវាតែងតែជាប់ទាក់ទងជាមួយនឹងភាពអស់សង្ឃឹមនៅក្នុងជីវិត។ អារម្មណ៍បែបនេះច្រើនតែជារោគសញ្ញាដែលបង្ហាញថាអ្នកកំពុងតែមានឬកំពុងតែវិវដ្ដទៅរកជំងឺធ្លាក់ទឹកចិត្ត។ ប៉ុន្តែអារម្មណ៍បែបនេះវាក៏អាចកើតឡើងដោយសារតែរឿងផ្សេងៗមួយចំនួនទៀតផងដែរ ដូចជាការគោរពឲ្យតម្លៃខ្លួនឯងទាប ការទទួលរងការរំលោភបំពាន ការប៉ះទង្គិចផ្លូវចិត្តដែលបណ្ដាលមកពីការងារ គ្រួសារ ឬមិត្តភក្ដិដែលស្ថានភាពទាំងនោះបានធ្វើការគំរាមកំហែងដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកយ៉ាងខ្លាំង។
ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍បែបនេះ វានឹងធ្វើឲ្យអ្នកមានភាពតានតឹងក្នុងចិត្ត និងផលវិបាកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវវិះរកវិធីដើម្បីព្យាបាល ធ្វើការដោះស្រាយដើម្បីទទួលបានការគោរពឲ្យតម្លៃចំពោះខ្លួនឯងត្រលប់មកវិញ។
បញ្ហានេះវាជារឿងសំខាន់ណាស់ ហើយវាមិនមែនជារឿងលេងសើចឡើយ ដូចច្នេះអ្នកអាចមកអនុវត្តធ្វើរឿងទាំងបីខាងក្រោមនេះដើម្បីដោះស្រាយ និងព្យាបាល៖
១. តែងតែធ្វើការកោតសរសើរចំពោះខ្លួនឯង ចាប់ផ្ដើមពីការកោតសរសើរទៅលើរឿងតូចតាចដែលខ្លួនបានធ្វើជារៀងរាល់ថ្ងៃ និងដើម្បីធ្វើការកែលម្អការគិតអវិជ្ជមានទាំងនោះឲ្យទៅជាភាពរឿងវិជ្ជមានវិញ។
២. ការដឹងគុណនឹងឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនមានបាន កុំធ្វើការប្រៀបធៀបជីវិតរបស់ខ្លួនឯងជាមួយអ្នកដទៃ តែអ្នកគួរតែមានការដឹងគុណ ការឲ្យតម្លៃចំពោះអ្វីៗដែលខ្លួនកំពុងមាន ហើយវាអាចជួយការពារអ្នកពីផលប៉ះពាល់អវិជ្ជមាននៃការប្រៀបធៀប និងការច្រណែនបាន។
៣. ការធ្វើអ្វីមួយចេញពីទឹកចិត្តដើម្បីនរណាម្នាក់ ការផ្តោតការយកចិត្តទុកដាក់របស់អ្នកទៅកាន់អ្នកដទៃ ការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ការចូលរួមជួយសហគមន៍ ឬជួយអ្នកដទៃដែលត្រូវការជំនួយនោះនឹងមានឥទ្ធិពលវិជ្ជមានល្អៗសម្រាប់អ្នក។
មនុស្សភាគច្រើនប្រាកដជាធ្លាប់បានឆ្លងកាត់បញ្ហានេះម្ដងម្កាលដែរ តែប្រសិនបើអ្នកមានអារម្មណ៍ថាគ្មានតម្លៃជាប្រចាំជាញឹកញាប់ នោះ និងជាលក្ខណៈរ៉ាំរ៉ៃ វាអាចក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តប្រសិនបើអ្នកមិនរកវិធីព្យាបាលទាន់ពេលវេលា។ ហេតុដូចច្នេះហើយបានជាការព្យាបាលបញ្ហាផ្លូវចិត្តគឺមានសារសំខាន់ខ្លាំងណាស់ ហើយវាក៏ជាការទប់ស្កាត់នៃការកើតជំងឺធ្លាក់ទឹកចិត្តបានយ៉ាងល្អផងដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖