មូលហេតុដែលមនុស្សធ្វើការវិនិច្ឆ័យ ជាជាងការមានចិត្តមេត្តាដាក់គ្នា

  • 2021-11-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានបានសង្កេតឃើញរាល់ថ្ងៃទេថា ហេតុអ្វីបានជាមនុស្សម្នាក់ៗចូលចិត្តធ្វើការវិនិច្ឆ័យទៅកាន់មនុស្សម្នាក់ទៀតភ្លាមៗដោយផ្អែកតែទៅលើកសម្បកក្រៅ ឬដោយសារតែការគិតរបស់អ្នក ជាជាងការគិតទៅលើភាពមេត្តាដាក់គ្នានឹងការគិតទៅរកផ្លូវល្អនោះ? អ្នកប្រហែលជាធ្លាប់ទទួលរងអារម្មណ៍បែបនេះរួចហើយ ការវិនិច្ឆ័យពីអ្នកដទៃ ទាំងតែពួកគេនោះមិនបានដឹងអំពីអ្នកផង។

សង្គមបច្ចុប្បន្ននេះយើងបានសង្កេតឃើញថា មនុស្សមួយចំនួនមិនបានដឹងអំពីរបៀបនៃការផ្ដល់ការយល់ចិត្តឡើយ តែផ្ទុយទៅវិញពួកគេងាកទៅរកសកម្មភាព ឬអាកប្បកិរិយាអវិជ្ជមាននៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ។ ជាញឹកញាប់មិនថាពួកគេបានខិតខំប្រឹងប្រែងឬអត់ ឬក៏ដោយសារតែពួកគេមិនបានដឹងអំពីរបៀបផ្ដល់ចិត្តមេត្តា ការអាណិតអាសូរទៅកាន់អ្នកដទៃ ពួកគេបែរទៅរកការរិះគន់ ការស្ដីបន្ទោស និងការធ្វើឲ្យអ្នកដទៃមានការឈឺចាប់។

ទាំងនេះគឺជាមូលហេតុ ៤ យ៉ាងដែលមនុស្សភាគច្រើនធ្វើការវិនិច្ឆ័យ ការរិះគន់ស្ដីបន្ទោសជំនួសឲ្យការអាណិតអាសូរទៅវិញ៖

១. ដោយសារវាជាយន្តការនៃការការពារខ្លួន ពីព្រោះជាញឹកញាប់នៅពេលដែលមនុស្សម្នាក់មានចិត្តមេត្តាខ្លាំងទៅកាន់អ្នកដទៃ វាអាចធ្វើឲ្យពួកគេងាយនឹងទទួលរងគ្រោះផងដែរ ហេតុដូចច្នេះហើយបានជាអ្នកខ្លះបង្ហាញភាពស្មោះត្រង់ ឬហៅថានិយាយត្រង់ៗពេកដែលអ្នកដទៃគិតថាវាជាការវិនិច្ឆ័យទៅវិញ។

២. ដោយសារវាធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃក្រុម ភាគច្រើនការរស់នៅរបស់មនុស្សនៅក្នុងសង្គមងាយនឹងទទួលរងនូវការវាយប្រហារពីនរណាម្នាក់ដែលជាហេតុធ្វើឲ្យពួកគេគិតថាត្រូវតែជាផ្នែកអ្វីមួយ ឬជាកម្មសិទ្ធិទៅនឹងអ្វីមួយដែលធំជាងផ្នែកផ្ទាល់ខ្លួនរបស់ពួកគេរហូតធ្វើឲ្យគួកគេក្លាយទៅជាមនុស្សផ្តាច់ការដោយការស្ថិតនៅក្នុងក្រុមនោះ។

៣. ដោយសារតែអ្នកជាមនុស្សចូលចិត្តធ្វើការព្យាករ (វិនិច្ឆ័យ) ជារឿយៗការព្យាករគឺជាដំណើរការនៃការដាក់លក្ខណៈអវិជ្ជមាន ឬអារម្មណ៍អវិជ្ជមានរបស់អ្នកទៅលើនរណាម្នាក់ផ្សេងទៀត វាកើតឡើងនៅពេលដែលអ្នកឃើញចរិតនរណាម្នាក់ដែលអ្នកមិនចូលចិត្តចំពោះអ្នកដ៏ទៃ ហើយអ្នកនឹងវិនិច្ឆ័យពួកគេដោយផ្អែកទៅលើការរិះគន់របស់អ្នក នោះហើយជាមូលហេតុដែលមនុស្សមានការវិនិច្ឆ័យចំពោះអ្នកដទៃ។

៤. ដោយសារមនុស្សនោះមានទំនោលនៃការគិតតែភាពអវិជ្ជមាន មនុស្សមានការវិនិច្ឆ័យគឺដោយសារតែពួកគេមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ពីព្រោះទំនោលដែលថា “មនុស្សក្រីក្រគឺខ្ជិល មនុស្សលើសទម្ងន់គឺស៊ីមិនចេះគិត” និងការយល់ខុសជាច្រើនទៀតទៅកាន់អ្នកដទៃនៅក្នុងជីវិតរស់នៅ ហេតុដូច្នេះហើយបានជាអ្នកធ្វើការវិនិច្ឆ័យភ្លាមៗនៅពេលឃើញមនុស្សស្រដៀងទៅនឹងទំនោលទាំងនោះ ប៉ុន្តែអ្នកគ្មានព័ត៌មានគ្រប់គ្រាន់ឡើយក្នុងការរិះគន់បគ្គលដទៃ។

មនុស្សភាគច្រើនមានការភ័យខ្លាចក្នុងការមានរឿងមិនល្អដោយសារតែការមានទឹកចិត្តល្អពេក ទើបធ្វើឲ្យពួកគេមានការវិនិច្ឆ័យ ការរិះគន់ ការស្ដីបន្ទោសទៅកាន់អ្នកដទៃ ផ្ទុយទៅវិញនៅក្នុងសង្គមរស់នៅឥឡូវនេះជាមួយការផ្ដល់ការអាណិតអាសូរគឺជាកត្តាចាំបាច់បំផុត ប្រសិនបើអ្នកចង់ធានាថាការប្រាស្រ័យទាក់ទង់ប្រកបដោយសន្តិភាពមិនមានការវិនិច្ឆ័យនោះ។ ដូច្នេះអ្នកត្រូវរៀនចៀសវាងការរិះគន់ទៅកាន់អ្នកដទៃ តែត្រូវផ្ដល់នូវអាកប្បកិរិយានៃការមានចិត្តមេត្តាវិញទើបល្អនៅក្នុងសង្គមរស់នៅ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den