អាយុ​ទើប​ ១៥​ឆ្នាំ កូន​ស្រី Jolie ស្លៀក​រ៉ូប​ចាស់​របស់​ម្ដាយ​ហើយ​ស្អាត​លេច​ធ្លោ​ទៀត

  • 2021-11-01 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​នៅ​ក្មេង​មែន​ពិត​ តែ​កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ស្រី​អាមេរិក​ Angelina Jolie កុមារី Shiloh Jolie Pitt អាច​ស្លៀក​រ៉ូប​របស់​ម្ដាយ​បាន​ហើយ​ដោយ​សារ​មាន​កម្ពស់​ខ្ពស់។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន People បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A អាមេរិក Angelina Jolie បាន​នាំ​កូន​ៗ​របស់​ខ្លួន​មក​បង្ហាញ​ការ​ដាក់​បញ្ចាំង​រឿង Eternals នៅ​ប្រទេស​អង់គ្លេស។

ខុស​ពី​លើក​មុន​ៗ​ដែល​​តួ​រឿង Tomb Raider ស្លៀក​ពាក់​សិចស៊ី​នោះ លើក​នេះ​អ្នក​ម្ដាយ​កូន​៦ បាន​ស្លៀក​ពាក់​ស្រគត់ស្រគុំ​ថ្លៃ​ថ្នូរ ពី​ប្រេន​ Valentino។ យ៉ាងណាក្ដី​ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ កូន​ស្រី របស៉ Jolie ឈ្មោះ Shiloh បាន​ស្លៀក​រ៉ូប​​ពី​ប្រេន Dior របស់​ម្ដាយ​ខ្លួន ដែល​សិល្បការិនី​នេះ​ធ្លាប់​ស្លៀក​ម្ដង​រួច​ហើយ កាល​ពី​បង្ហាញ​រឿង Meleficent កាល​ពី​ឆ្នាំ ២០១៩។

បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​បាន​សរសើរ​ Shiloh ថា​ទោះ​នៅ​ក្មេង​តែ​កម្ពស់​គួរ​ឲ្យ​លេច​ធ្លោ ត្បិត​ទើប​អាយុ​១៥​ឆ្នាំ អាច​ស្លៀក​រ៉ូប​របស់​ម្ដាយ​ត្រូវ​ ហើយ​ស្អាត​ទៀត​ផង។ ប្រភព​ព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ថែម​ថា តារា​ស្រី​អាយុ ៤៦​ឆ្នាំ គ្រោង​នឹង​នាំ​កូន​ៗ​ទៅ​បង្ហាញ​ការ​ដាក់​បញ្ចាំង​រឿង​ថ្មី​នៅ​ច្រើន​ប្រទេស​ទៀត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម