វិធីសាស្ត្ររៀបចំផែនការសំខាន់ៗទាំង៣ សម្រាប់ឪពុកម្តាយថ្មីថ្មោងគួរត្រៀមជាមុន

  • 2021-10-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយគូស្នេហ៍បានសម្រេចចិត្តរៀបការដើម្បីបង្កើតគ្រួសារ និងចាប់ផ្តើមជីវិតជាមួយគ្នា គួរគិតទុកជាមុន អំពីការរៀបចំផែនការបង្កើតកូនដំបូងរបស់ពួកគេ និងជាពិសេសបញ្ហាហិរញ្ញវត្ថុ ដើម្បីគ្រួសាររីករាយ និងមានភាពស្ថេរភាព។

១. សន្សំកញ្ចប់ដំបូងមុនពេលមានផ្ទៃពោះ និងក្រោយសម្រាល

ឪពុកម្តាយគួរតែចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគេ ចាប់ពីពេលដែលពួកគេមានបំណងចង់មានកូន។ ព្រោះការមានកូនមានន័យថាឪពុកម្តាយត្រូវតែចែករំលែកការទទួលខុសត្រូវខ្ពស់សម្រាប់ជីវិតមួយទៀតដែលបានកើតមករួមដំណើរជាមួយគ្នា។ ក្នុងនោះការសន្សំលុយ អ្នកអាចត្រូវចាប់ផ្តើមសន្សំតាំងពីមុនពេលមានផ្ទៃពោះ។ ដោយសារតែវាមានការចំណាយរាប់ចាប់ពីការថែទាំមុនពេលសម្រាល ការសម្រាលកូន និងរយៈពេលអំឡុងពេលមានផ្ទៃពោះ និងរាល់ពេលដែលអ្នកទៅជួបគ្រូពេទ្យ អ្នកត្រូវការលុយ និង ការចំណាយលើទារកទើបកើតដែរ។ អំឡុងពេលដែលម្តាយត្រូវសម្រាកពីការងារ ខ្វះប្រាក់ចំណូល ឬមិនអាចធ្វើការដូចពីមុន។ ប្រសិនបើឪពុកម្តាយបានរៀបចំប្រាក់នេះជាមុន ពួកគេនឹងបន្ធូរបន្ថយការព្រួយបារម្ភ នេះជាវិធីល្អបំផុតដើម្បីរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកមុនពេលមានកូន។

២. ប្រាក់បញ្ញើមានកាលកំណត់

មុនពេលបើកគណនីធនាគារ រៀបចំផែនការ និងកំណត់គោលដៅសម្រាប់ប្រាក់សន្សំ ហើយប៉ុន្មានអាចគ្រាន់ល្មមសម្រាប់ទប់តម្រូវការ។ តើលុយនេះត្រូវប្រើដើម្បីអ្វី? បន្ទាប់មកបើកគណនីសន្សំប្រាក់បញ្ញើមានកាលកំណត់។ វិធីសាស្ត្រនេះគឺសាមញ្ញ ហើយមានហានិភ័យទាប និងបង្កើតវិន័យក្នុងការសន្សំប្រាក់ផងដែរ។ ដោយសារតែពួកគេត្រូវដាក់សន្សំប្រចាំជារៀងរាល់ខែ។ ឬជ្រើសរើសគណនីប្រាក់បញ្ញើមានកាលកំណត់ដែលមិនបង់ពន្ធ ហើយការប្រាក់គ្មានពន្ធ ហើយវាក៏ផ្តល់ការប្រាក់ខ្ពស់ជាងប្រាក់បញ្ញើមានកាលកំណត់ធម្មតាផងដែរ។ ឪពុកម្តាយអាចទុកអនុញ្ញាតឱ្យកូនរបស់ពួកគេចូលរួមជាមួយ ឬបង្រៀនកូនរបស់អ្នកឱ្យចាប់ផ្តើមសន្សំតាំងពីនៅវ័យក្មេង សម្រាប់ចំណាយទៅថ្ងៃអនាគតរបស់ក្មេងខ្លួនឯង។

៣. ទិញធានារ៉ាប់រងអាយុជីវិតជាមួយនឹងការសន្សំទុកនាថ្ងៃអនាគត

តាមពិតការទិញធានារ៉ាប់រងអាយុជីវិត ជាបំណងទុកជាទ្រព្យសម្បត្តិសម្រាប់គ្រួសារ សម្រាប់ឪពុកម្តាយដែលមានការគិតវែងឆ្ងាយ និងរៀបចំផែនការរយៈពេលវែងជាច្រើនទសវត្សរ៍ ដើម្បីសន្សំប្រាក់សម្រាប់អនាគត។ ទន្ទឹមនឹងនោះ វាក៏គ្របដណ្តប់លើការធានារ៉ាប់រងអាយុជីវិតផងដែរ លើសពីនេះ ក្នុងអំឡុងពេលធានារ៉ាប់រង ប្រសិនបើអ្នកពិតជាត្រូវការប្រាក់នោះ អ្នកអាចខ្ចីប្រាក់ធានារ៉ាប់រងអាយុជីវិតខ្លួនឯងបាន ឬគួរពិគ្រោះជាមួយភ្នាក់ងារ។ នេះអាចចាត់ទុកថាជាការសន្សំដែលអាចជាវត្ថុបញ្ចាំ ដែលមានស្ថេរភាពសម្រាប់កូនអ្នក ឬ ប្រសិនបើឪពុកម្តាយការធានារ៉ាប់រងដែលអ្នកបានរៀបចំនឹងអាចផ្ទេរទៅឱ្យកូនរបស់អ្នកនៅថ្ងៃដែលឪពុកម្តាយស្លាប់បាត់បង់ មុនអាយុចំនួនទឹកប្រាក់ធានារ៉ាប់រងគួរតែត្រូវបានគ្រោងទុក​ ១០ដង នៃប្រាក់ចំណូលប្រចាំឆ្នាំ។ ដោយគណនាពីថ្លៃដើមដែលកូនត្រូវប្រើ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម