សម្រាប់អ្នកដែលកើតឆ្នាំទាំង ៤ នេះ ស្បថមិនរាប់អាន Ex ជាមិត្តភក្តិដាច់ខាត

  • 2021-10-28 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមតារានិករ ក្រោយបែកគ្នា មិនចង់មានអ្វីពាក់ព័ន្ធនឹងអ្នកចាស់ទៀតដាច់ខាត សម្រាប់អ្នកដែលកើតឆ្នាំទាំង ៤ នេះ៖

Gemini

ចំពោះ Gemini បើសិនជានៅមានអារម្មណ៏ល្អនឹង Ex នៅឡើយ វាអាចជារឿងមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការបដិសេធសំណើរត្រូវរ៉ូវគ្នាវិញ។ ពួកគេងាយនឹងបណ្ដោយអោយខ្លួនឯង ជួបបញ្ហាស្នេហាបំផុតហើយ។ ចំពោះរឿងស្នេហា ពួកគេអាចនឹងប្រែជាមនុស្សដែលមិនងាយនឹងសម្រេចចិត្តអោយដាច់ស្រេច ហើយមិនបោះបង់ចោលងាយៗ។ ហេតុនេះហើយ នៅពេលដែលសម្រេចចិត្តបែកគ្នាហើយនោះ គួរតែកុំរាប់អានអ្នកចាស់ជាមិត្តភក្តិអី។

Sagittarius

សម្រាប់ Sagittarius ពួកគេតែងយល់ថា ពេលដែលចែផ្លូវគ្នាហើយ ជម្រើសដ៏ល្អបំផុតគួរតែដើរផ្លូវរៀងខ្លួន ប្រើប្រាស់ជីវិតដោយឡែកពីគ្នា រាប់អានគ្នាធម្មតាក៏មិនចាំបាច់ដែរ។ បើសិនជានៅតែបន្តទាក់ទងគ្នាក្រោយពេលបែកបាក់ អាចធ្វើអោយពួកគេយល់ថា ពួកគេមិនគោរពខ្លួនឯង និង មិនទាន់ត្រៀមចិត្តគ្រប់គ្រាន់សម្រាប់ អ្នកថ្មីនៅឡើយ។

Aries

Aries ជាប្រភេទមនុស្សដែលចូលចិត្តធ្វើល្អដាក់មនុស្សជុំវិញខ្លួន ហើយកាន់តែចិត្តល្អខ្លាំងជាមួយនឹងមនុស្សដែលពួកគេស្រលាញ់ពេញចិត្ត។ ពួកគេតែងតែមានការលះបង់ច្រើនណាស់សម្រាប់រឿងស្នេហា ធ្វើអោយអារម្មណ៏ដែលពួកគេមានសម្រាប់ដៃគូកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ តែពួកគេក៏ចូលចិត្តភាពច្បាស់លាស់ខ្លាំងណាស់ដែរ ពេលដែលលែងទាក់ទងគ្នាបែបស្នេហាហើយ មិនចង់អោយអ្នកទាំងពីរមានអ្វីពាក ព័ន្ធនឹងគ្នាទៀតនោះទេ។

Scorpio

Scorpio ភាគច្រើនជាប្រភេទមនុស្សដែលមានសមត្ថភាពពេញខ្លួន បើមើលសម្បកក្រៅទៅអាចស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញអារម្មណ៏ពិតអោយគេឯងដឹងនោះទេ។ ទោះជាមើលទៅរឹងមាំបែបនេះមែន តែចំពោះរឿងស្នេហាពួកគេក៏ក្លាយជាមនុស្សដែលអៀនច្រើន តែដល់ពេលដែលទទួលស្គាល់ការពិតថាទំនាក់ទំនងត្រូវបានបញ្ចប់ក៏ចង់អោយគ្រប់យ៉ាងបញ្ចប់ទៅយ៉ាងដាច់ស្រេចបំផុត៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម