លែង​​រិះគន់​បាន​​ហើយ ពេល​នេះ Yang Zi ស្រក​គីឡូ​ស្លៀក​រ៉ូប​ស​ស្អាត​ដូច​កូន​ក្រមុំ

  • 2021-10-28 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ថ្មី តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Zi ធ្វើ​ឲ្យ​អ្នក​ធ្លាប់​តែ​រិះគន់​សម្រស់​របស់​នាង គ្មាន​អ្វី​ត្រូវ​និយាយ​ក្រោយ​សម្រក​គីឡូ​បាន​សម្រេច​។

កាល​ពី​ថ្ងៃ​ទី ២៧ ខែតុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Zi បាន​ក្លាយ​ជា​សិល្បករ​តែ​មួយ​គត់​ត្រូវ​បាន​អញ្ជើញ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៌​របស់​សារមន្ទីរ Artiz Land។

មាន​វត្តមាន​នៅ​ទី​នេះ តួ​រឿង Ash of Love ស្លៀក​រ៉ូប​ពណ៌​ស​ធំ​វែង​អូសដី​ធ្វើ​ឲ្យ​នាង​មិន​ខុស​ពី​ព្រះនាង​ដើរ​ចេញ​ពី​រឿង​និទាន​ឡើយ។ ក្រោយ​ពេល​កម្រង​រូបភាព​របស់​ស្រី​ស្អាត​អាយុ ២៨​ឆ្នាំ​ត្រូវ​បាន​ចុះ​ផ្សាយ ឈ្មោះ​របស់​នាង​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​ភ្លាម​នៅ​លើ​បណ្ដាញ​សង្គម Weibo។

ទន្ទឹម​នឹង​នេះ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា តារា​ស្រី​កើត​ឆ្នាំ ១៩៩២ បាន​សម្រក​ទម្ងន់​ជា​ង​មុន​ច្រើន ដែល​ទាំង​រាង និង​ដើម​ដៃ​គឺ​តូច​ស្រឡូន​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រិះគន់​នាង​មួយ​ចំនួន​កាល​ពី​មុន លែង​មានអ្វី​ត្រូវ​និយាយ ត្បិត​មុន​នោះ​ រាល់​ពេល​ចូល​កម្មវិធី​ធំ​ៗ Yang Zi តែង​ត្រូវ​គេ​ចាំ​ឃ្លាំ​មើល​រិះគន់​ជា​និច្ច ព្រោះ​រាង​មិន​ស្រឡូន​ស្អាត​៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម