Yoona ទម្លាយអាថ៍កំបាំងស្បែកក្មេងដូចអាយុ២០ឆ្នាំ ដោយរូបមន្ត៥យ៉ាង

  • 2021-10-26 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តារា​សម្រៀង​អាយុ៣០ឆ្នាំ​រូប​នេះ ​ពិត​ជា​ធ្វើ​​ឲ្យ​អ្នក​គាំ​ទ្រ ​ច្រនែន​និង​​ចង់​ដឹង​អាថ៍កំបាំង​ស្បែក​ស្អាត​របស់​នាង​ខ្លាំងណាស់។ ​ថ្ងៃ​នេះ Yoona ​បាន​ប្រាប់​ពី​វិធី​ទាំ​ង​នេះ ​ដូច​ខាង​ក្រោម៖

១. លាប​សេរ៉ូម​បំបាត់​ជ្រួញ ទោះ​ស្បែក​មិន​ទាន់​ជ្រួញ​ក៏​ដោយ

តាំង​ពី​អាយុ២​០ឆ្នាំ​ជាង​ម្ល៉េះ ​Yoona ​ប្រើ​សេរ៉ូម​បំបាត់​ជ្រួញ ​ទោះ​វ័យ​របស់​នាង​មិន​ទាន់​លេច​​ស្នាម​ជ្រួញ​ក៏​ដោយ។ ​ Yoona ​យល់​ថា​​​វា​ជួយ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា ​កុំ​ឲ្យ​ស្បែក​នាង​​ឆាប់​ចាស់​មុន​អាយុ ព្រម​ទាំង​ជួយ​រក្សា​ស្បែក​ទន់​រលោង​ផង​ដែរ។ ឥលូវ​​ចូល​វ័យ​៣០​ហើយ ​​តែ​ស្បែក​របស់ Yoona ​​មើល​ទៅ​ភ្លឺ​រលោង មិន​ចាស់​សោះ​ឡើយ។

​២. ​លាប Clay Mask

Yoona ជឿជាក់​លើ​ការ​ប្រើ Clay Mask បំផុត ដោយសារ​វា​​អាច​ស្រូប​យក​ធាតុ​កខ្វក់​បាន​ជ្រៅ​ចេញ​ពី​ស្បែក​មុខ ​ជួយ​កម្ចាត់​ប្រេង​និង​ធូលី ព្រម​ទាំង​ជួយ​ឲ្យ​សារធាតុ​ចិញ្ចឹម​ស្រូប​ចូល​ផ្ទៃ​មុខ​បាន​ល្អ។

​៣. ដាក់ Oil ​ចូល​ក្នុង​ឡេ​លាប​មុខ

​ដើម្បី​ស្បែក​មុខ​កាន់តែ​ទទួល​បាន​សំណើម​ទ្វេរ​ដង សមាជិក​ក្រុម​ចម្រៀង SNSD ដាក់ Oil ពីរ​ទៅ​បី​​តំណក់​ចូល​ក្នុង​ឡេ​លាប​មុខ រាល់​ពេល​លាប​​ម្តង​ៗ។ ​នាង​ដាក់​វា​លើ​បាត​ដៃ ​ហើយ​ជូត​ថ្នម​ៗ​ដើម្បី​ឲ្យ​កម្តៅ​ចេញ​ពី​បាត​ដៃ​ជ្រាប​ចូល​ទៅ​ក្នុង​គ្រឿង​សម្អាង។ ​វា​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​សំណើម​របស់​ឡេ​លាប​មុខ ​ប្រៀប​ដូច​ទទួល​បាន​ការ​ម៉ាស្សា​​លើ​ផ្ទៃ​មុខ​​ផង​ដែរ។

​៤. បិត​ម៉ាស​មាន​សំណើម

​ក្នុងកិច្ច​សម្ភាស​ឆ្នាំ ២០១៧ Yoona ​ប្រាប់​ថា នាង​បិត​ម៉ាស​រាល់​ថ្ងៃ ដើម្បី​ស្បែក​មុខ​មានសំណើម​គ្រប់គ្រាន់​។ ​ក្រៅ​ពី​នេះ ​នាង​ក៏​លាប Lotion ​ផង​ដែរ។

៥. ​គេង​ឲ្យ​គ្រប់​គ្រាន់ និង​កំណត​ការ​ Makeup

​ក្នុ​ងនាម​ជា​តារា Yoona ​មិន​អាច​គេ​ច​ផុត​ពី​ការ Make Up ​ក្រាស់​ៗ​យូរ​ម៉ោង​បាន​ឡើយ។ ​ហេតុ​នេះ ​នៅ​ពេល​ដែល​គ្មាន​កម្មវិធី​ទូរទស្សន៍ ​ឬ​ឆាក​តន្រ្តី តារា​រូប​នេះ ​តែង​ទុក​មុខ​ទំនេរ មិន​លាប​អ្វី​ទេ ​ដើម្បី​ស្បែក​មាន​ពេល​សម្រាក​និង​​ចៀស​វាង​ការ​ស្ទះ​រន្ធ​ញើស។ ​ក្រៅ​ពី​នេះ ​​​តួ​ឯក​ក្នុង​រឿង Love Rain ​តែង​តែ​ឆ្លៀត​ពេល​​គេង​គ្រប់​គ្រាន់ ព្រោះ​ដើម្បី​សុខភាព​ល្អ​ផង ​បង្កើត​ស្បែក​ឲ្យ​ស្រស់​ថ្លា​ផង ព្រម​ទាំង​សម្រស់​ស្អាត​មិន​ងាយ​ចាស់​៕​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម