វិធីសាស្ត្រ ៤ យ៉ាងក្នុងការប្តូរពីការគិតអវិជ្ជមានទៅជារឿងវិជ្ជមានល្អៗវិញ

  • 2021-10-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់ៗគ្នាតែងតែមានការគិត ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនកើតឡើងជារឿយៗ ពេលខ្លះវាក្លាយជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។ ប៉ុន្តែប្រសិនបើអ្នកបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពទុទិដ្ឋិនិយម ឬការគិតតែបែបអវិជ្ជមានជាញឹកញាប់ពេកនោះ វានឹងផ្តល់ផលមិនល្អឡើយចំពោះអ្នក ទាំងសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ។

គំនិតអវិជ្ជមានគឺមានគោលបំណងឬហេតុផលរបស់វា ប៉ុន្តែអ្នកមិនគួរអនុញ្ញាតឲ្យពួកវាស្ថិតនៅក្នុងខ្លួនរបស់អ្នកយូរឡើយ បើសិនជាអាចត្រូវរកវិធីដោះស្រាយចេញភ្លាមទើបល្អ។

អ្នកអាចធ្វើការផ្លាស់ប្តូរភាពអវិជ្ជមានទាំងប៉ុន្មានឲ្យទៅជារឿងល្អវិញដោយគ្រាន់តែអនុវត្តតាមវិធីងាយៗទាំង ៤ ខាងក្រោមនេះ៖

១. ស្វែងរកភាពវិជ្ជមានដែលអ្នកមានកន្លងមក ហើយលើកវាយកមកធ្វើការគ្របដណ្ដប់ទៅលើភាពអវិជ្ជមានទាំងប៉ុន្មានដែលអ្នកកំពុងតែមាន។

២. ការបង្ហាញពីអារម្មណ៍អវិជ្ជមានទាំងនោះឲ្យចេញមកក្រៅ អ្នកអាចធ្វើការសរសេរវាឡើង ឬក៏និយាយវាទៅកាន់មិត្តភក្ដិដែលអាចស្ដាប់ពីបញ្ហារបស់អ្នកបាន។

៣. ធ្វើអ្វីមួយឬដាក់ខ្លួនឲ្យនៅក្នុងរង្វង់នៃភាពវិជ្ជមានជានិច្ច ដោយចាប់ផ្តើមពីការញញឹមនាពេលព្រឹកព្រលឹម ការនៅជាមួយមនុស្សដែលមានភាពវិជ្ជមានជាប្រចាំ។

៤. រៀនគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់អ្នកតាមរយៈការគិតវិនិច្ឆ័យពីហេតុផល កុំយកការរិះគន់មកដាក់ខ្លួន និងកុំធ្វើអ្វីដោយប្រើអារម្មណ៍ ធ្វើអ្វីមួយដោយផ្អែកទៅលើហេតុផល។

នៅពេលដែលអ្នកចាប់ផ្តើមធ្វើបែបនេះ បញ្ហាទាំងនោះនឹងបាត់ទៅបន្តិចម្តងៗ និងផ្តល់មកវិញនូវភាពល្អប្រសើរ។ អ្នកក៏អាចផ្តល់ភាពវិជ្ជមានទៅកាន់មនុស្សជុំវិញខ្លួន ពីព្រោះវានឹងជះឥទ្ធិពលល្អៗមកឲ្យអ្នកវិញដែលអាចធ្វើការផ្លាស់ប្តូរ ការកែលម្អ និងធ្វើឲ្យដំណើរជីវិតរបស់អ្នកដើរទៅប្រកបដោយភាពសប្បាយរីករាយនឹងភាពវិជ្ជមាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den