វិធីសាស្ត្រល្អៗ ៤ យ៉ាងនេះពិតជាអាចជួយកាត់បន្ថយស្ត្រេសពីការងារបាន

  • 2021-10-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មានការងារណាដែលមិនធ្វើឲ្យអ្នកស្ត្រេសនោះទេ សូម្បីតែការងារដែលអ្នកស្រលាញ់នឹងចូលចិត្តបំផុតក៏ដោយ គ្រាន់តែថាពេលខ្លះវាផ្ដល់ស្ត្រេសតិច និងពេលខ្លះក៏ច្រើនទៅតាមស្ថានភាព។ ខណៈពេលដែលកន្លែងការងារនីមួយៗចាប់ផ្ដើមបើកដំណើរការវិញ អ្នកអាចនឹងទទួលរងសម្ពាធមួយចំនួនដូចជាការកាន់តែច្រើនជាងមុន និងការរំខាននានាដែលអ្នកកំពុងខិតខំព្យាយាមធ្វើការខ្លាំង វាបានធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ហត់នឿយ និងស្ត្រេសកាន់តែច្រើន។

ដើម្បីជួយបំបាត់អារម្មណ៍តានតឹង ភាពហត់នឿយ និងស្ត្រេសពីការងារនោះអ្នកត្រូវតែធ្វើរឿងទាំង ៤ យ៉ាងនេះឡើង៖

១. ចំណាយពេលសម្រាប់ខ្លួនឯងយ៉ាងហោចណាស់កន្លះទៅមួយម៉ោង ដូចជាការស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត មើលកម្មវិធីកំប្លែងៗដើម្បីបញ្ចៀសអ្នកពីភាពតានតឹងនឹងស្ត្រេសពីការងារនោះបាន។

២. ចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នក វានឹងទទួលបានសេចក្ដីស្រឡាញ់យ៉ាងកក់ក្តៅ និងរំភើបរីករាយ ពួកវាអាចជួយកាត់បន្ថយភាពតានតឹងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនឯកោ ប៉ុន្តែទទួលបានក្ដីស្រឡាញ់នឹងភាពសប្បាយចិត្ត។

៣. ទំនាក់ទំនងជាមួយគ្រួសារមិត្តភក្ដិដៃគូសង្សារ ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេគឺពិតជារឿងដ៏សំខាន់ ជាមួយបច្ចេកវិទ្យាទំនើបជាច្រើនដែលយើងអាចប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលនៅឆ្ងាយ (ពួកគេមានអ្នក អ្នកមានពួកគេ)

៤. ការធ្វើលំហាត់ប្រាណឬមានភាពសកម្ម គឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេសបានដូចច្នេះនៅពេលអ្នកមានអារម្មណ៍ថាតានតឹងពីការងារ អ្នកអាចឈប់សម្រាកហើយធ្វើការហាត់ប្រាណបន្តិច វាល្អទាំងសុខភាពនិងអារម្មណ៍ផ្លូវចិត្ត

អ្វីដែលសំខាន់បំផុតនោះ នៅពេលដែលអ្នកមានអារម្មណ៍ថាស្ត្រេស អារម្មណ៍តានតឹងនឹងភាពហត់នឿយជាមួយការងារ អ្នកគួរបញ្ឈប់វាភ្លាមៗ កុំបង្ខំខ្លួនឯងតតាំងនឹងវាឲ្យសោះ តែអ្នកត្រូវមកអនុវត្តតាមវិធីណាមួយខាងលើនេះដើម្បីជួយអ្នកឲ្យទទួលបានអារម្មណ៍ល្អឡើងវិញបាន ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den