តើអ្នកអាចនឹងជោគជ័យក្នុងការសារភាពស្នេហាដែរអត់? រើសបៀរមួយសន្លឹក ដើម្បីដឹងពីចម្លើយ

  • 2021-10-26 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសន្លឹកបៀរទី...

សន្លឹកបៀរទី ១

សម្រាប់អ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ អ្នកទាំងពីរមើលទៅមិនអាចនឹងជួបជុំគ្នាបាននោះទេ។ អ្នកជាប្រភេទមនុស្សដែលពូកែលាក់អារម្មណ៏ខ្លាំងណាស់ មើលទៅលួចស្រលាញ់គេនេះ ម្ចាស់ខ្លួនគេមិនដឹងអ្វីបន្តិចសោះក៏ថាបាន ព្រោះតែបែបនេះហើយឱកាសជោគជ័យអ្នក គឺនៅក្នុងកម្រិតទាបណាស់។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថាអ្នកមិនសូវជាមានបទពិសោធន៏ក្នុងរឿងស្នេហានោះទេ ហេតុនេះហើយឱកាសជោគជ័យអ្នកគឺនៅមានកម្រិតខ្លាំងណាស់។ អ្នកក៏អាចមើលឃើញយ៉ាងច្បាស់ទៅហើយថាគេពេញចិត្តអ្នកដូចជាបងប្អូនម្នាក់ប៉ុណ្ណោះ គ្មានអ្វីល់សពីនោះនោះទរ។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថាអ្នកកំពុងតែមានស្នេហាពេញខ្លួនតែម្ដងហើយ ធ្វើអោយឱកាសជោគជ័យអ្នកគឺស្ថិតនៅក្នុងកម្រិតខ្ពស់ណាស់។ មនុស្សភាគច្រើនដែលអ្នកចាប់អារម្មណ៏ក៏មានចិត្តមកលើអ្នកដូចគ្នា ហេតុនេះហើយបើអ្នកបង្ហើបតែបន្តិចក៏អាចជោគជ័យមិនខាន។

សន្លឹកបៀរទី ៤

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកនឹងមិនមានជាអ្នកដែលជាភាគីសារភាពស្នេហ៏មុននោះទេ។ ចំពោះរឿងស្នេហា អ្នកមិនសូវជាចេះប៉ូរប៉ាច់ច្រើននោះទេ ហើយក៏មិនសូវជាចេះបង្ហាញមកខាងក្រៅអោយគេឯងដឹងនោះទេ។ បើសិនជាគេនោះបើកភ្លើងខៀវតិចៗដល់អ្នកទើបប្រហែលជាអ្នកអាចនឹងដាច់ចិត្តទៅបង្ហើបអោយគេដឹង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម