តិចនិចបើកភ្លើងខៀវ ដើម្បីអោយគេដឹងថាអ្នកក៏ពេញចិត្តគេដូចគ្នា

  • 2021-10-26 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់មនុស្សម្នាក់អាចនឹងពិបាកណាស់ទៅហើយ តែការដែលត្រូវទៅប្រាប់រឿងរ៉ាវក្នុងចិត្តដល់គេក៏កាន់តែពិបាកថែមទៀត។ មនុស្សភាគច្រើនតែងគិតថាស្នេហាដែលបានមកពីការលះបង់ និង ព្យាយាមច្រើនហួសហេតុពេកនោះ មិនមែនជាស្នេហាពិតនោះ តែតាមពិតទៅទោះជាមនុស្សពីរនាក់មានចិត្តចំពោះគ្នាយ៉ាងណាក្ដី បើបានប្រាប់ពីចិត្តពិតដល់គ្នាទេនោះ​ មិនមានទេវតាស្នេហាណាមកជួយបាននោះទេ។ តិចនិចទាំងនេះហើយអោយ Crush ដឹងថាអ្នកកក៏លួចចាប់ចិត្តគេដូចគ្នា៖

១. Chat ឬ Text ទៅមុន

ជាទូទៅមនុស្សស្រីមិនចេះតែមានទម្លាប់ Chat ឬ Text ជាមួយមនុស្សគ្រប់គ្នាជាប្រចាំនោះទេ ជាពិសេសប្រកាន់ខ្លាំងណាស់រឿងអ្នកឆាតទៅមុន ឆាតទៅក្រោយនេះ។ ហេតុនេះហើយ បើអ្នកចាប់ផ្តើមទាក់ទងទៅរកគេមុនជារឿយៗ គេច្បាស់ជាចាប់អារម្មណ៏ដឹងមិនខានថាអ្នកក៏មានអារម្មណ៏ល្អជាមួយគេដែរ មិនថាជាសារសាមញ្ញ ឬ ខ្លីយ៉ាងណានោះទេ។

២. អៀនឡើងក្រហមថ្កាល់ពេលគេសរសើរ

ធម្មតាទេ បើមនុស្សច្បាស់ជាពិបាកក្នុងការហាមឃាត់អារម្មណ៏នេះមិនខាន។ អ្នកប្រហែលជាគិតថាវាមិនសំខាន់អីនោះទេ គេប្រហែលជាមិនបានចាប់អារម្មណ៏នោះទេ។ បើតាមសម្ដីមនុស្សប្រុសភាគច្រើន នេះហើយជាសញ្ញាដែលគេស្វែងរកដំបូងគេ ដើម្បីដឹងថាមនុស្សស្រីដែលគេតាមចែចង់មានចិត្តដូចគេឬអត់។

៣. បង្ហើបជារឿយៗគេសំខាន់យ៉ាងណាស់ចំពោះអ្នក

តិចនិចមួយនេះក៏ត្រូវបានមនុស្សប្រុសភាគច្រើននិយមយកមកប្រើប្រាស់ដែរ ពេលដែលចង់ទាមទារចំណាប់អារម្មណ៏ពីមនុស្សស្រីដែលខ្លួនពេលចិត្តនោះ។ ហេតុនេះហើយមនុស្សស្រីភាគច្រើនទម្លាប់តែត្រូវបានគេសរសើរ តែដល់ពេលត្រូវបង្ហើបពីចិត្តប្រាប់គេវិញក៏មិនដឹងត្រូវធ្វើខ្លួនបែបណា។ នៅពេលដែលអ្នកលើកសរសើរពីចំនុចល្អគេ មិនថាជារូបរាង ឬ ក៏ជាាអត្តចរិតទេនោះ គេច្បាស់ជាអាចសង្កេតដឹងមិនខាន ថាអ្នកក៏ចាប់អារម្មណ៏ពិនិត្យ ហើយស្វែងយល់ពីគេដូចគ្នាដែរ។

៤. ចាប់អារម្មណ៏ពីចំនង់ចំនូលចិត្តគេ

មុននឹងអាចនិយាយត្រូវដង ត្រូវផ្លែគ្នាយ៉ាងល្អ ទាល់តែបានសិក្សាស្វែងយល់ពីអ្វីដែលគេចូលចិត្ត និង មិនចូលចិត្តជាមុនសិន ព្រោះថាមនុស្សភាគច្រើនច្បាស់ជាពេញហើយមានអារម្មណ៏ល្អមិនខាន ពេលដែលបានជជែកវែកញែក ហើយរ៉ាយរ៉ាប់ប្រាប់អ្នកដទៃពីអ្វីខ្លួនពេញចិត្តចេញមកនោះ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម