ស្ត្រីមានផ្ទៃពោះគួរញ៉ាំចេកជារៀងរាល់ថ្ងៃដើម្បីសុខភាល្អទាំងម្តាយ និងកូនក្នុងផ្ទៃ

  • 2021-10-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែចេកដែលសំបូរទៅជាតិកាល់ស្យូមដែលជួយម្តាយពង្រឹងប្រព័ន្ធការពារជួយរក្សាតុល្យភាពសម្ពាធឈាម ពិសេសជួយការពារភាពស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងជួយឱ្យទារកលូតលាស់ល្អធំឡើងមានសុខភាពរឹងមាំ និងមានកម្ពស់ខ្ពស់។

ខាងក្រោមនេះ នេះគឺជាហេតុផល ៣ យ៉ាងដែលស្ត្រីមានផ្ទៃពោះគួរទទួលទានចេកជារៀងរាល់ថ្ងៃ។

១.ពង្រឹងជាតិកាល់ស្យូម

កាល់ស្យូមគឺជាធាតុផ្សំសកម្មសំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍន៍ឆ្អឹងសន្លាក់លលាដ៍ក្បាល និងធ្មេញ។ វាក៏ជួយឱ្យទារកលូតលាស់ខ្ពស់ល្អ។ ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីមានផ្ទៃពោះគួរតែផ្តោតលើការផ្គត់ផ្គង់កាល់ស្យូមឱ្យបានគ្រប់គ្រាន់ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទារកនៅពេលក្រោយក្រោយសម្រាលរហូតធំឡើង។ ការទទួលទានចេក ១ ផ្លែក្នុងមួយថ្ងៃបន្ទាប់ពីអាហារ ៣០ នាទីនឹងផ្តល់សារធាតុរ៉ែចាំបាច់សម្រាប់ទារកនៅក្នុងផ្ទៃ។ លើសពីនេះកាល់ស្យូមក៏មានតួនាទីជួយពង្រឹងកោសិកាប្រសាទបង្កើនសមត្ថភាពគិត និងផ្តោតអារម្មណ៍របស់កុមារនៅពេលធំដឹងក្តីមានការចង់ចាំល្អ។

២.ជួយរក្សាតុល្យភាពសម្ពាធឈាមបានល្អ

ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកម៉ាក់តែងតែជួបប្រទះនូវលក្ខខណ្ឌមួយចំនួនដែលទាក់ទងនឹងសម្ពាធឈាម។ ការរក្សារបបអាហារដែលមានសុខភាពល្អគឺជាវិធីល្អបំផុត ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកមានស្ថេរភាពគ្រប់គ្រងភាពតានតឹង។ ចេកសម្បូរទៅដោយប៉ូតាស្យូមដែលចាំបាច់សម្រាប់រក្សាតុល្យភាពសម្ពាធឈាមរបស់ស្ត្រីមានផ្ទៃពោះ។ លើសពីនេះវាក៏ជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។

៣.ជួយការពារភាពស្លេកស្លាំង

អំឡុងពេលមានផ្ទៃពោះប្រព័ន្ធការពារភាពស៊ាំរបស់ម្តាយអាចនឹងថយចុះ ដូច្នេះវាងាយប្រឈមនឹងភាពស្លេកស្លាំង ជាពិសេសនៅដំណាក់កាលចុងក្រោយនៃខែដែលការមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន។ ទោះយ៉ាងណាស្ត្រីមានផ្ទៃពោះអាចយកឈ្នះស្ថានការណ៍ខាងលើបានទាំងស្រុងបានដោយការទទួលទានចេកជារៀងរាល់ថ្ងៃ។ ដោយសារតែចេកគឺជាប្រភពជាតិដែកធម្មជាតិដ៏ច្រើនសម្បូរបែបសម្រាប់ស្ត្រីមានផ្ទៃពោះ វាល្អខ្លាំងណាស់សម្រាប់ការធានាសុខភាពម្តាយ និងប្រភពជាអាហារូបត្ថម្ភសម្រាប់ទារកដ៏ល្អបំផុត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម