មុន៣ថ្ងៃមករដូវ ពេលវេលាមាសសម្រាប់បន្សាបជាតិពុល រោគស្រ្តី និងសុខភាពស្បូនបានប្រសើរដោយអាហារទាំងនេះ

  • 2021-10-22 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ជិត​មករដូវ អាហារ​ទាំង​នេះ​ល្អ​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​បំ​ផុត។

១. ខ្ទឹម​ស

សមាសធាតុ​​នៅ​ក្នុង​ខ្ទឹម​ស ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អង់​ទី​ប៊ីយូទិក​ធម្មជាតិ ​ដែល​ជួយ​រាង​កាយ​មាន​ភាព​ស៊ាំ។ ​ខ្លាញ់​អាស៊ីលីន និង​​ជីវជាតិ​ចិញ្ចឹម​ផ្សេង​ទៀត​ក្នុង​​ខ្ទឹម​ស ​អាច​កម្ចាត់​បាក់​តេរី ​ផ្សិត ជួយ​សម្អាត​ទ្វរ​មាស ប្រឆាំង​ការរលាក បញ្ចេញ​ជាតិ​ពុល​​ប្រកប​ដោយ​ប្រសិទ្ធភាព។

២. បន្លៃ​ពណ៍​បៃ​តង

វីតាមីន C ​មិន​ត្រឹម​ល្អ​សម្រាប់​សុខភាព​ស្រ្តី​ទេ ​តែ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ធាតុ​បង្ក​ជំ​ងឺ​​ដូច​ជា ​បាក់តេរី​ផ្សិត រោគ​ស្រ្តី​​ប្រកប​ដោយ​ប្រសិទ្ធភាព។ ម្យ៉ង​ទៀត ​សម្រាប់​ស្រ្តី​ដែល​មាន​សុខភាព​ខ្សោយ គួរ​ទទួល​ទាន​បន្លែ ផ្លែឈើ​ដែល​ផ្ទុក​វីតាមីន C ​ច្រើន​ដូច​ជា​ ល្ហុង ប៉ោម … ​សម្រាប់​អាហារ​រូប​ត្ថម្ភ​ប្រចាំ​ថ្ងៃ​របស់​អ្នក។

៣. សណ្តែក​សៀង

​គ្រាប់​ធញ្ញជាតិ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​នេះ ​ជួយ​ទប់​ស្កាត់​​កុំ​ឲ្យ​កង្វះ​ Endocrine ​អ័រម៉ូន​ក្នុង​រាង​កាយ។ ដូច្នេះ រាល់​ថ្ងៃ មនុស្ស​ស្រី​គួរ​តែ​ញ៉ាំ​អាហារ​ធ្វើ​ពី​សណ្តែក​សៀង​ដូច​ជា ​តៅហ៊ូ ឬ​ទឹក​សណ្តែក ដើម្បីជម្រុញ​អរម៉ូន​អ៊ីស្រ្តូសែន​ឲ្យ​វិល​មករក​ភាព​ប្រក្រតី​វិញ និង​ជួយ​សុខភាព​ទ្វារមាស​ប្រសើរឡើង​ផង​ដែរ។

៤. យ៉ាអួរ

កាន់​តែ​កៀក​ថ្ងៃ​មក​រដូវ ​មនុស្ស​ស្រីគួរ​ទទួល​ទាន​យ៉ាអួរ​ឲ្យ​បាន​ច្រើន។ ​ប្រូបាយអូទិក​​ជាសមាសធាតុ​ជួយ​ការពារ​សុខភាព​ពោះ​វៀន ​រក្សា​តុល្យភាព PH របស់​ស្យូន ជួយ​ទប់​ស្កាត់​ការរលាក ឬ​ជំ​ងឺ​ផ្សេង​ៗ​​ពាក់​ព័ន្ធ​នឹង​​រោគ​ស្រ្តី​ជា​ដើម។ ម្យ៉ាង​ទៀត ដោយសារ​តែ​យ៉ាអួរ ​ផ្ទុក​នូវ​អាស៊ីត​ឡាក់​ទិច ដូច្នេះ​វា​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ គ្រប់​គ្រង​ហានិភ័យ​មិន​ឲ្យ​បាក់តេរី​លូត​លាស់​បាន​ទេ។ ​មិន​តែ​ប៉ុណ្ណោះ ​វា​ក៏​សម្បូរ​ដោយ​កាល់ស្យូម ដែល​ជួយ​កាត់​បន្ថយ​ជំងឺពុក​ឆ្អឹង​បាន​ថែម​ទៀត។ ​អ្នក​អាច​ញ៉ាំ​យ៉ាអួរ ក្រោយ​អាហារ​រួច​ប្រមាណ 1-2 ម៉ោង៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម