តើទម្រង់មេដៃអ្នកអាចប្រាប់ អ្វីខ្លះពីអ្នក? សូមរើសរូប១សិន
- 2021-10-23 10:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទម្រង់មេដៃអ្នកអាចប្រាប់ អ្វីខ្លះពីអ្នក? សូមរើសរូប១សិន
ផ្នែកមួយនៃរាងកាយអ្នកដែលអាចបង្ហាញពីអត្តចរិតអ្នកបានយ៉ាងល្អនោះ គឺទម្រង់នៃមេដៃអ្នក។ ប្រសិនជាអ្នកកំពុងស្វែងយល់ពីខ្លួនឯងអោយកាន់តែច្បាស់នោះ សង្កេតមើលមើ៎ថាអ្នកមានទម្រង់មេដែបែបណា៖
១. ថ្នាំងដៃចុងវែងជាងគល់
អ្នកជាប្រភេទមនុស្សដែលមិនចូលចិត្តធ្វើអ្វីមួយលំៗ អោយតែរួចពីដៃនោះ អ្វីៗត្រូវតែល្អឥតខ្ចោះ ដោយហេតុនេះពេលដែលអ្នកតាំងចិត្តថាធ្វើអ្វីមួយហើយនោះទោះជាមិនដែលមានបទពិសោធន័យ៉ាងណាក្ដីក៏អ្នកនៅតែអាចធ្វើវាបានយ៉ាងងាយ ហើយបានល្អជាមនុស្សធម្មតា។ អ្នកតែងមានគោលការណ៏ក្នុងជីវិតច្បាស់លាស់ ទោះបីជាពេលខ្លះមិនជោគជ័យដូចដែលអ្នកគិតក៏ពិតមែនតែវាក៏មិនបានកែប្រែចិត្តអ្នកអោយបញ្ឈប់តស៊ូប្រឹងប្រែងនោះទេ។
២. ថ្នាំងដៃគល់វែងជាងចុង
បើអ្នកមានទម្រង់មេដែប្រភេទនេះ អ្នកជាប្រភេទមនុស្សដែលមានសន្ដានចិត្តល្អ ព្រមទាំងអាចអោយអ្នកនៅជុំវិញខ្លួនសប្បាយចិត្ត មិនស្មុគស្មាញពេលបាននៅក្បែរ។ អ្នកជាប្រភេទមនុស្សដែលមិនចេះភ្លេចគុណ និង ទង្វើល្អដែលអ្នកដទៃធ្វើមកលើអ្នក ព្រមទាំងមានម្ចាស់ការលើខ្លួនឯងមិនថាស្ថិតក្នុងស្ថានការណ៏ពិបាកយ៉ាងណាក្ដី។ រឿងដែលអ្នកខុសប្លែកពីអ្នកដទៃបំផុតនោះគឹអ្នកយល់ពីតម្លៃ សូម្បីតែការសម្រេចរឿងតូចតាចក៏អាចអោយអ្នកមានអារម្មណ៏សប្បាយចិត្ត។
៣. ថ្នាំងដៃគល់ និង ចុងមានប្រវែងស្មើគ្នា
អ្នកដែលមានទម្រង់មេដៃបែបនេះច្រើនជាប្រភេទមនុស្សដែលចូលចិត្តអោយជីវិតមានតុល្យភាពល្អ មនុស្សប្រភេទនេះហើយច្រើនត្រូវបានគេពឹងពាក់អោយជួយដោះស្រាយទំនាស់។ អ្នកជឿលើទស្សនវិជ្ជារបស់យិននិងយ៉ាង បើសិនជាមានរឿងមិនល្អណាមួយកើតឡើង អ្នកតែងព្យាយាមស្វែងរកភាពល្អពីស្ថានភាពមិនល្អនោះ ហេតុនេះមិនថាមានរឿងអ្វីក៏ដោយ អ្នកតែងតែរកផ្លូវចេញបានជានិច្ច។
៤. មេដៃអ្នកអាចពត់បានកោងខ្លាំង 
ការដែលមានមេដៃបែបអាចបង្ហាញថាអ្នកជាប្រភេទមនុស្សដែលអាចបត់បែនតាមកាលៈទេសៈបានយ៉ាងល្អ។ ទោះបីជាអ្នកមានការគិតផ្ទាល់ខ្លួនបែបណាក្ដី អ្នកក៏ចេះទទួលស្ដាប់នូវហេតុផលពីមនុស្សជុំវិញខ្លូន ដែលជួយអោយអ្នកអាចជ្រើសរើសនូវរឿងដែលល្អបំផុតសម្រាប់ខ្លួនឯង។
៥. មេដៃត្រង់ឆ្កឺត

ពិតអត់ អ្នកជាមនុស្សដែលរឹងរូសណាស់ តែវាក៏មិនមែនជារឿងអាក្រក់អីនោះដែរ។ បើសិនជាអ្នកដាក់ចិត្តថាធ្វើអ្វីមួយហើយនោះ មិនថាត្រូវចុះសមុទ្រឫ ឡើងភ្នំយ៉ាងណានោះទេ អ្នកនឹងមិនចុះចាញ់ទេ ដោយហេតុនេះ បើសិនជាអ្នកមានគម្រោងអ្វីមួយដែលចង់ធ្វើហើយនោះអ្នកប្រាកដជាធ្វើវាអោយបាន ដូចជាប្រយោគអង់គ្លេសមួយដែលថា If you want it, you’ll get it.