មូលហេតុពិតដែលធ្វើឲ្យសក់ឡើងសំពោងដូចសម្បុកមាន់ ដែលអ្នកក៏តែងធ្វើរាល់ថ្ងៃ

  • 2021-10-22 04:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាកំហុសដែលអ្នកកំពុងធ្វើរាល់ថ្ងៃដូចគ្នា នៅពេលកក់សក់រួចម្តងៗ ដែលជាហេតុនាំឲ្យសក់ឡើងសំពីងសំពោងដូចសម្បុកមាន់។

១. មិន​សិត​សក់​មុន​ពេល​កក់​សក់

មុន​ទៅ​កក់​សក់ អ្នក​គួរ​តែ​ប្រើស្និត​ធ្មេញ​ចន្លោះ​ធំ​ៗ​មក​សិត​សក់​សិន ​ចៀសវាង​ពេល​​កក់​សក់​រួច សើម​ពិបាក​សិត ដោយសារ​តែ​វា​ជំពាក់​ចូល​គ្នា។ ​​ម្យ៉ាង​ទៀត សិត​សក់​នៅ​ពេល​សើម ធ្វើ​ឲ្យ​ឬស​សក់​មិន​រឹង​មាំ ​ឆាប់​ដាច់​ជា​ទី​បំ​ផុត។

២. ចាក់សាប៊ូលើក្បាល កក់​យក​តែ​ម្តង

នេះ​ជា​កំហុស​មួយ ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​រាល់​ពេល​កក់​សក់។ ​វិធី​ល្អ ​អ្នក​គួរ​ចាក់​សាប៊ូ​កក់​សក់​លើ​បាត​​ដៃ ​រួច​ថែម​ទឹក​បន្តិច ហើយ​ញី​វា​ឲ្យ​សព្វ ​សឹម​​យក​ទៅ​ញី​លើ​ស្បែក​ក្បាល។

៣. ប្រើ​សាប៊ូ​បន្ទន់​ដល់​ឬស​សក់

មុខងារ​របស់​សាប៊ូ​បន្ទន់ គឺ​ជួយ​ផ្តល់​សំណើម​ដល់​សសៃ​សក់​ឲ្យ​ភ្លឺ​រលោង ​ជួយ​ចិញ្ចឹម​សក់​ឲ្យ​មាន​សុខភាព​ដល់​ចុង​សក់។ ​ហេតុ​នេះ ​អ្នក​គួរ​ប្រើ​ក្រែម​បន្ទន់​ដោយ​ម៉ាស្សា​សក់​ចាប់​ពី​ពាក់​កណ្តាល​ដល់​ចុង​សក់​បាន​ហើយ ​ ​ចៀស​វាង​ធ្វើ​ឲ្យ​សក់​ជ្រុះ ​ស្ទះ​រន្ធ​សសៃ​សក់ និង​ស្បែក​ក្បាល​ឡើង​ជាតិ​ខ្លាញ់។

​៤. មុន​ចេញ​ក្រៅ ​មិន​សម្ងួត​សក់

មនុស្ស​ស្រី​មួយ​ចំនួន ​មាន​ទម្លាប់​ទុក​សក់​ឲ្យ​ស្ងួត​ដោយ​ឯក​ឯង​តាម​ធម្មជាតិ ​នៅ​ពេ​ល​ចេញ​ក្រៅ​ម្តង​ៗ។ ​វិធី​នេះ ​មិន​ល្អ​នោះ​ទេ ព្រោះ​សក់​នៅ​ពេល​សើម​មាន​សុខភាព​ខ្សោយ​ណាស់ ​ពិសេស​នៅ​ពេល​ចេញ​ក្រៅ​ត្រូវ​បរិយាកាស​ខាង​ក្រៅ ​កម្តៅ និង​ធូលី។ ​ហេតុ​នេះ ​គួរ​សម្ងួត​សក់​សិន ​មុន​ពេល​ចេញ​ក្រៅ​ម្តង​ៗ។

​៥. ប្រើ​សីតុណ្ហភាព​ដដែរ​ នៅពេល​កក់និង​ប្រើ​ក្រែម​បន្ទន់

​វិធី​ដែល​ល្អ​បំ​ផុត​ក្នុង​ការ​ជួយ​សក់​ឲ្យ​ស្អាត ​គឺ​​អ្នក​ត្រូវ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌៗ​មកសំណើម​សក់​សិន រួច​ទើប​កក់សក់ ហើយ​លាង​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ម្តង​ទៀត ។ ​លាប​ក្រែម​បន្ទន់​ហើយ ​ទើប​ប្រើ​ទឹក​ត្រជាក់​ជម្រះ​ចេញ នេះ​ជា​វិធី​ត្រឹម​ត្រូវ។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម