រូបភាពដែលអ្នកឃើញមុនគេបង្ហាញពី កាដូរដែលអ្នកទទួលបានមុនដាច់ឆ្នាំ
- 2021-10-22 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលអ្នកឃើញមុនគេបង្ហាញពី កាដូរដែលអ្នកទទួលបានមុនដាច់ឆ្នាំ
ចង់ដឹងថា មុនដាច់ឆ្នាំ២០២១ អ្នកនឹងទទួលបានកាដូរអ្វីសម្រាប់ខ្លួនឯង សូមក្រឡេកមើលរូបខាងក្រោមនេះ។
១. សេះបង្កង់
នៅក្នុងឆ្នាំនេះ និងឆ្នាំមុនៗទៀត គឺអ្នកធ្វើការងារហត់រយៈពេលយូរលង់មកហើយ។ ដូចនេះហើយ មុនឆ្នាំនេះកន្លងផុតទៅ អ្នកនឹងទទួលបានឱកាសតម្លើងតំណែងការងារ ឬតំឡើងប្រាក់ខែជាទីគាប់ចិត្ត។ អ្នកជាមនុស្សម៉ត់ចង់ ងាយមានមនោសញ្ចេតនា និងចេះគិតដល់អ្នកដទៃ។ មិត្តភ័ក្ដិរបស់អ្នកភាគច្រើន គឺចូលចិត្តអ្នក ព្រោះគេអាចរកអ្នកដើម្បីនិយាយគ្នាបាន។ យ៉ាងណាក្ដី ដោយសារតែចរិតគិតដល់គេច្រើនជាង ធ្វើឲ្យពេលខ្លះអ្នកភ្លេចគិតខ្លួនឯង តែជំនួសមកវិញ អ្នកតែងមានគេចាំលើកទឹកចិត្តជានិច្ច។ តែកុំបារម្ភ មុនពេលដាច់ឆ្នាំ អ្នកនឹងទទួលបានកាដូរជាទីគាប់ចិត្ត។
២. ផ្កា
អ្នកជាមនុស្សដែលរស់នៅមានបេះដូងកក់ក្ដៅ តែកន្លងមក អ្នកមិនដែលមានស្នេហាណាមួយដែលពេញលេញឡើយ។ យ៉ាងណាក្ដី អ្វីៗនឹងត្រូវផ្លាស់ប្ដូរ ដោយមុនដាច់ឆ្នាំ អ្នកនឹងរកបានមនុស្សម្នាក់ដែលដូចអ្នកធ្លាប់ប្រាថ្នាចង់បានតាំងពីយូរហើយ។ ក្រៅពីនេះ រាល់រឿងអ្វីដេលធ្វើឲ្យអ្នករាំងស្ទះ លំបាកនោះ ក៏នឹងរលាយបាត់នៅចុងឆ្នាំនេះដែរ ព្រោះអ្នកមិនបានបោះបង់ទោះបីជាពិបាកយ៉ាងណាក៏ដោយ។ ដូចនេះហើយ បើក្នុងរយៈពេលខាងមុខមានអ្នកណាចូលមកមើលចិត្ត សូមអ្នកបើកបេះដូងរបស់ខ្លួនឯងផង៕