គន្លឹះល្អជួយឱ្យទារកកើតមកមានសុខភាពល្អ ស្រស់ស្អាត សម្រាប់ម៉ាក់ប៉ាគួរត្រៀម

  • 2021-10-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីឱ្យកូនរបស់អ្នកកើតមកស្រស់ស្អាត មានសុខភាពល្អរឹងមាំ ឪពុកម្តាយមិនគួរភ្លេចរឿងសំខាន់ទាំងនេះក្នុងអំឡុងពេលមានផ្ទៃពោះឡើយ។

១-និយាយជាមួយកូន

ជារៀងរាល់ព្រឹក និងពេលយប់ មុនពេលចូលគេង ប៉ាៗកុំភ្លេចថើបពោះម៉ាក់ៗ ហើយនិយាយជាមួយអ្នកម៉ាក់ និងទារកក្នុងផ្ទៃថានឹកគាត់។ អ្នកក៏អាចអានសៀវភៅឱ្យនាងស្តាប់ ច្រៀង ឬចាក់តន្ត្រីឲ្យស្តាប់បន្ធូរអារម្មណ៍។ ចំណុចនេះនឹងជួយឱ្យម្តាយមានផ្ទៃពោះមានភាពសប្បាយរីករាយ ស្មារតីរំភើប នោះវានឹងជះឥទ្ធិពលជាវិជ្ជមានដល់ការផ្លាស់ប្តូរស្បែកទារកក្នុងផ្ទៃ ពីមួយថ្ងៃទៅមួយថ្ងៃ។ កុមារដែលមានអារម្មណ៍ល្អតាំងពីនៅក្នុងផ្ទៃ នឹងកើតមកមានភាពរស់រវើក មានសុខភាពល្អ និងអភិវឌ្ឍន៍សមត្ថភាពភាសា និងទំនាក់ទំនងបានឆាប់រហ័ស។

២-ឱបកូនរបស់អ្នក

ត្រដុសក្បាលពោះរបស់អ្នកថ្នមៗ ដើម្បីឱបកូនអ្នក ខណៈពេលដែលអ្នកខ្សឹបពាក្យផ្អែមល្ហែមនៅក្នុងត្រចៀករបស់នាង។ ប្រសិនបើអ្នកធ្វើបែបនេះជារៀងរាល់យប់មុនពេលចូលគេងកូនរបស់អ្នកនឹងចូលចិត្ត និងចាំសំឡេងអ្នកបាន! ដោយការយកចិត្តទុកដាក់អ្នកទារកលឺអ្នកនិយាយ គេនឹងមានប្រតិកម្មដោយទាត់ ឬធាត់ពោះម្តាយ។ ការថើបក្បាលពោះ និងម៉ាស្សាថ្នមៗជារៀងរាល់យប់ ក៏ជួយឱ្យនាងមានអារម្មណ៍ល្អ និងគេងលក់ស្រួល ស្កប់ស្កល់ នឹងជួយឱ្យគភ៌លូតលាស់កើតមកវៃឆ្លាត។

៣-កំណត់សកម្មភាពសម្រាប់ម្តាយមានផ្ទៃពោះ

អំឡុងពេលមានផ្ទៃពោះម្តាយនឹងប្រឈមមុខនឹងការចាញ់កូន ទល់លាមក សុខភាពធ្លាក់ចុះ ហើយក៏ងាយនឹងមានជំងឺផ្តាសាយ ឆ្លងមេរោគ គេងមិនលក់ញឹកញាប់ ពិបាកគេង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ដើម្បីឱ្យទារកមានសុខភាពល្អ តាំងពីកើតមកស និងមានពណ៌ស្បែក ស ផ្កាឈូក កុំភ្លេចកំណត់សកម្មភាពរបស់ម្តាយ អំឡុងពេលមានផ្ទៃពោះពីការញ៉ាំ ការគេង ការធ្វើលំហាត់ប្រាណ ឬការសំរាក ជាដើម ដើម្បីអាចគេងលក់ស្រួល និងមានភាពប្រសើរ។ សុខភាពរបស់ម្តាយល្អ នោះទារកក៏មានភាពរឹងមាំ រួសរាយរាក់ទាក់អារម្មណ៍រីករាយជានិច្ច។

៤-ធ្វើឱ្យស្នេហាប្តីប្រពន្ធមានភាពកក់ក្តៅ

វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលធ្វើឱ្យគូស្នេហ៍មានភាពកក់ក្តៅ មានឥទ្ធិពលលើទារកក្នុងផ្ទៃ។ តើអ្នកដឹងទេថាទារកនៅក្នុងផ្ទៃនឹងសប្បាយចិត្តនិងរំភើប នៅពេលប៉ាតែងតែយកចិត្តទុកដាក់ និងមើលថែម្តាយដោយផ្តល់ភាពផ្អែមល្ហែម និងការសរសើរអំឡុងពេលមានផ្ទៃពោះ? បន្ថែមពីលើការយកចិត្តទុកដាក់ ប៉ាៗគួរតែនាំទៅដើរខាងក្រៅ លំហែកាយក្នុងតំបន់ធម្មជាតិ ដើម្បីដកដង្ហើម ស្រូបខ្យល់អាកាសបរិសុទ្ធ និងធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីជួយសម្រួលឈាម និងអុកស៊ីសែនទៅទារក ធ្វើឱ្យទារករីករាយនឹងកើតមកស្រស់ស្អាត ពោរពេញដោយសុខភាពល្អ។

៥-ធ្វើកិច្ចការផ្ទះ

ពេលម៉ាក់មានផ្ទៃពោះ លោកឪពុកគួររៀនជួយការងារផ្ទះ ជំនួសដៃម៉ាក់មួយរយ:សិន ព្រោះពេលធ្វើការងារផ្ទះច្រើន អ្នកម្តាយឈឺចង្កេះ នឹងស្ត្រេសកាន់តែខ្លាំង នាំឱ្យប៉ះពាល់ជាអវិជ្ជមានដល់អារម្មណ៍ទារកក្នុងផ្ទៃ។ លើសពីនេះនៅពេលធ្វើការងារផ្ទះដូចជាការសម្អាត និងការបោកគក់ម្តាយនឹងត្រូវប្រឈមមុខនឹងធូលីដីការសម្អាតសារធាតុគីមី ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កូន ៗ របស់ពួកគេដែលបណ្តាលឱ្យទារកកើតមកមានការលូតលាស់យឺតយ៉ាវ និងមានភាពវៃឆ្លាតទាប។

៦-នាំម្តាយទៅគ្លីនិកតាមដានមុន ក្រោយសម្រាលកូន

អំឡុងពេលមានផ្ទៃពោះប៉ាៗ គួររួមដំណើរទៅជួបជាមួយជាមួយពេទ្យតាមការណាត់ទាំងអស់គ្នា។បន្ទាប់មកព្យាយាមរៀបចំឱ្យនាងរំលឹកការណាត់ជួប ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះដែលមានសារៈសំខាន់ដូចជា៖ ការពិនិត្យមុនពេលសម្រាលកូន ការវាស់ចង្វាក់បេះដូងទារក និងការពីនិត្យអេកូជាដើម ដើម្បីចងចាំការណែនាំរបស់វេជ្ជបណ្ឌិត។ ការមកពិនិត្យផ្ទៃពោះទាំងនេះក៏ជាពេលវេលាដែលម្តាយនឹងដឹងថាមានអ្វីកើតឡើងចំពោះទារកក្នុងផ្ទៃ ដែរវាចាំបាច់ណាស់ដែលប៉ាៗត្រូវនៅទីនោះ ដើម្បីសម្រាលទុក្ខកង្វល់របស់ម្តាយ និងផ្តល់ភាពកក់ក្តៅដល់នាងភ្លាមៗ៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម