តិចនិកព្យាបាលបំពង់ទឹកដោះដែលស្ទះ ក្រោយពេលសម្រាលកូនបានយ៉ាងឆាប់រហ័ស

  • 2021-10-31 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្ទះបំពង់ទឹកដោះគឺជាបញ្ហាទូទៅរបស់ម្តាយបន្ទាប់ពីសម្រាលកូនរួច។ ជាញឹកញាប់អ្នកម្តាយប្រឈមនឹងបញ្ហាបែបនេះច្រើន ប៉ុន្តែក៏មិនដឹងថាត្រូវដោះស្រាយបានដូចម្តេច?

១.ការបង្ហាញនៃបំពង់ទឹកដោះគោដែលស្ទះ

បំពង់ទឹកដោះដែលស្ទះមានរោគសញ្ញាផ្សេងៗគ្នា។ ទោះយ៉ាងណាស្ត្រីភាគច្រើនដែលមានបំពង់ទឹកដោះស្ទះមានរោគសញ្ញាដូចជា៖

  • ទឹកដោះមិនត្រូវបានបិទជិតរន្ធ ហើយចេញតិចតួចទេ ទោះបីជាម្តាយកំពុងបូមក៏ដោយ

  • ដើមទ្រូងតែងតែស្ថិតក្នុងសភាពតឹង និងក្តៅ

  • មានដុំពក ឬឡើងរឹងនៅខាងក្នុងទ្រូងដោយសារទឹកដោះនៅទ្រឹង និងកកដុំៗមិនបំបែក

  • តឹងទ្រូងផ្នែកសុដន់នឹងមានការឈឺចាប់។

២.ការពារការស្ទះបំពង់ទឹកដោះក្រោយពេលសម្រាលកូន

ដើម្បីបងា្កការស្ទះបំពង់ទឹកដោះ ម្ដាយត្រូវលាងសម្អាតសុដន់ឱ្យបានស្អាតជាពិសេសក្បាលដោះ និងរន្ធគ្រាប់តូចនៅជាប់នឹងមុខសុដន់ថ្នមៗ

  • ព្យាយាមបំបៅទារកឱ្យបានទៀងទាត់ សុដន់ទាំងសងខាង បន្ទាប់ពីទារកមិនទាន់បៅទឹកដោះគួរតែច្របាច់ចេញ ដើម្បីចៀសវាងករណីដែលទឹកដោះក្លាយជាកំណកបណ្តាលអោយស្ទះបំពង់ទឹកដោះ

  • ប្រើអាវទ្រនាប់ សំលៀកបំពាក់ដែលរលុង និងមានផាសុកភាព

  • ផឹកទឹកក្តៅឱ្យបានច្រើន និងសម្រាកឱ្យបានគ្រប់គ្រាន់

  • ម៉ាស្សាតំបន់សុដន់ថ្នមៗជាប្រចាំ ដើម្បីជួយបើកបំពង់ទឹកដោះកុំឲ្យកកស្ទះទឹកដោះ

  • រក្សាស្មារតីសុទិដ្ឋិនិយមនិងរីករាយបំផុតក្នុងអារម្មណ៍កុំឲ្យតានតឹង

៣.វិធីព្យាបាលបំពង់ទឹកដោះគោដែលស្ទះនៅផ្ទះដោយម៉ាស្សា

វិធីមានប្រសិទ្ធភាពមួយក្នុងការព្យាបាលបំពង់ទឹកដោះគោដែលស្ទះគឺការប្រើដៃរបស់អ្នកម៉ាស្សាសុដន់។ គ្រាន់តែម៉ាស្សាថ្នមៗច្របាច់វាឲ្យរាបស្មើលើតំបន់ដែលស្ទះ អ្នកម្តាយប្រើដោយដៃពីរ ច្របាច់សុដន់ទាំងពីរបញ្ចូលគ្នារួចម៉ាស្សាថ្នមៗជារង្វង់ប្រហែល ២០ ទៅ ៣០ ដងដើម្បីជួយឱ្យទឹកដោះរលាយ និងចេញបានស្រួលមិនកកស្ទះ។

**៤.វិធីព្យាបាលបំពង់ទឹកដោះគោដែលស្ទះដោយចំនីអាហារ

ចំណីអាហារ និងរុក្ខជាតិមួយចំនួនក៏មានសារ:ប្រយោជន៍ក្នុងព្យាបាលយ៉ាងមានប្រសិទ្ធភាពដែរ។ ថ្វីត្បិតតែម៉ាក់ស្តាប់ទៅវារាងចាស់បុរាណបន្តិច តែវាជួយឲ្យទឹកដោះមិនកកស្ទះ ហើយជួយបំបាត់ការឈឺចាប់បរិវេណសុដន់របស់ម៉ាក់ក្រោយសម្រាលតូចបន្ថែមមាន៖

-ព្យាបាលដោយអង្ករដំណើបស្អិតក្តៅ​នេះ គឺជាល្បិចដើម្បីព្យាបាលបំពង់ទឹកដោះ ដែលត្រូវបានបិទដោយ អង្ករដំណើបប្រើជាវិធីបង្ហាប់ក្តៅ រុំដោយក្រណាត់ទន់បង្ហាប់ទាំងសងខាងទ្រូង ពីខាងក្រៅមកខាងក្នុងរហូតដល់ទឹកដោះត្រជាក់ហូរចេញមិនកកស្ទះ។

-ព្យាបាលដោយស្លឹកខ្នុរ៖​ ស្លឹកខ្នុរក៏ជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ការស្ទះបំពង់ទឹកដោះ។ យោងតាមបទពិសោធន៍របស់ចាស់ៗបុរាណ ដោយយកស្លឹកខ្នុរទៅកំដៅឬរោលហើយដាក់លើសុដន់ទាំងសងខាងកក បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗដោយប្រើដៃរបស់អ្នកសង្កត់យ៉ាងខ្លាំងក្នុងទិសដៅពីលើចុះក្រោម បន្តបន្ទាប់រហូតទឹកដោះហូរចេញ។

-ព្យាបាលដោយស្លឹកស្ពៃ​៖ ស្លឹកស្ពៃក្តោបក៏ជាជម្រើសងាយស្រួលបំផុតនៅពេលម្តាយកំពុងស្ទះបំពង់ទឹកដោះ។ ម្តាយកំដៅដាក់វានៅលើសុដន់ហើយម៉ាស្សាថ្នមៗ រហូតដល់ការឈឺចាប់បាត់ទឹកដោះដែលស្ទះ នឹងហូរចេញមកក្រៅអាចបំបៅកូនបាន។

-ព្យាបាលដោយល្ហុងខ្ចី៖ ម៉ាក់ៗយកផ្លែល្ហុងមួយផ្លែលាងឲ្យស្អាតជ័រវា កាត់វាជាបន្ទះស្តើងៗបន្ទាប់មកយកវាទៅកំដៅ ហើយបន្ទាប់មកយកក្រដាស ឬក្រណាត់ស្តើងគ្របវាហើយយកមកលាបលើទ្រូងរបស់អ្នកហើយធ្វើការម៉ាស្សាថ្នមៗ ដើម្បីបង្កើនចរន្តឈាម និងធ្វើឲ្យទឹកដោះដែលកកប្រែមករាវហូរចេញមកក្រៅមិនកកស្ទះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម