Adele ចាយ​លើ​អ្វី​ខ្លះ​ជាមួយ​ទ្រព្យ​សម្បត្តិ ១៩០​លាន​ដុល្លារ?

  • 2021-10-18 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ប្រឡូក​សិល្បៈ​ជា​ច្រើន​ឆ្នាំ កំពូល​តារា​ចម្រៀ់ង​ស្រី​អង់គ្លេស Adele មាន​ទ្រព្យ​សរុប​ប្រមាណ ១៩០​លាន​ដុល្លារ រួម​មាន​ប្រាក់​សុទ្ធ និង​អចលនទ្រព្យ​ជា​ច្រើន​កន្លែង​នៅសហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស។ មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​ជួរ​មុខ​អង់គ្លេស Adele នឹង​ត្រលប់​មក​សង្វៀន​ចម្រៀង​វិញ​នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​នេះ ក្រោយ​បាត់​មុខ​៦​ឆ្នាំ។ ភ្លាម​ៗ​ក្រោយ​ពេល​នាង​ប្រកាស​ពី​ការ​ត្រលប់​មក​វិញ ឈ្មោះ​របស់​សិល្បការិនី​អាយុ ៣៣​ឆ្នាំ​បាន​គ្រប​ដណ្ដប់​គ្រប់​បណ្ដាញស​ង្គម​ទាំង​អស់។

ប្រភព​ដដែល​បាន​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ទើប​តែ​បញ្ចេញ​បាន ៣​អាល់ប៊ុម​ក៏​ពិត​មែន តែ​អ្នក​ម្ដាយ​កូណ​១​បាន​លក់​អស់ ១២០​លាន​ច្បាប់​ហើយ ហើយ​មាន​ទ្រព្យ​សរុប​ដល់​ទៅ ១៩០​លាន​ដុល្លារ។ ប្រភព​មួយ​នេះ​ក៏​បង្ហាញ​ពី​វិធី​ដែល​នាង​ចាយ​លុយ​ដូច​គ្នា ជាមួយ​ទ្រព្យ​ដ៏​មហាសាល​មួយ​នេះ។

តាម​នោះ​ដែរ ម្ចាស់​បទ Hello គឺ​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ​ដ៏​ធំ​មួយ ដោយ​កាល​ពី​ឆ្នាំ​មុន​ នាង​បាន​ទិញ​ថែម​ភូមិគ្រឹះ​មួយ Beverly Hills សហរដ្ឋ​អាមេរិក ក្នុង​តម្លៃ​១០​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ ២០១៦​នាង​ក៏​ធ្លាប់​ចាយ ៩.៥​ដុល្លារ នៅ​ក្នុង​តំបន់​ដដែល​នេះ​រួច​ទៅ​ហើយ។ កាល​ពី​ឆ្នាំ ២០១៩ ក្រោយ​ពេល​លែងលះ​ប្ដី នាង​បាន​រើ​ចេញ​ ហើយ​ទិញ​ផ្ទះ​ភ្លាម​ៗ​នៅ​ក្បែរ​នោះ ក្នុង​តម្លៃ ១០.៧​លាន​ដុល្លារ ដើម្បី​ឲ្យ​កូន​​ងាយ​ជួប​ពុក។

សម្រាប់​ការ​ចំណាយ​លើ​ខ្លួន​ឯង​វិញ ក្រោយ​ពេល​ទទួល​បាន​បណ្ណ​បើកបរ Adele បាន​ចំណាយ​១៣​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត​ម៉ាក Porsche Cayenne។ សម្រាប់​កូន​ប្រុស​របស់​ខ្លួន នាង​ហ៊ាន​ចំណាយ​ដល់​ទៅ​ ២៧០០០​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​ក្មេ​ងលេង​កម្ពស់​៣​ជាន់ មាន​របង​ឲ្យ​កូន​ប្រុស​របស់​ខ្លួន។ ២៧០០០​ដុល្លារ ក៏​ជា​ចំនួន​ទឹក​ប្រាក់​ដែល​នាង​ចំណាយ​លើ​ការ​ថែ​រក្សា​សម្រស់​របស់​ខ្លួន​សម្រាប់​រយៈ​ពេល​១​ឆ្នាំ​ៗ​ដូច​គ្នា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel